មន្ទីរសាធារណៈការរាជធានី ខេត្តចំនួន១៤ចុះថែរទាំកំណាត់ផ្លូវជាតិ សំខាន់ៗ

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រុមមន្រ្តីនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានី ខេត្តចំនួន១៤បានចុះថែរទាំ និងគូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ បង្គោ​លគីឡូម៉ែត្រ ពិនិត្យដីគ្រឹះ(Test Sand Cone) ស្តារប្រព័ន្ធលូ និងលុបសំបុ​កមាន់ ដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងការដឹក​ជញ្ជូនទំនិញឆ្លងកាត់។

គិតចាប់ពីថ្ងៃទី២០ ខែមករា ដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារ និងមន្ត្រីបច្ចេកទេស នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ព្រះវិហារ បន្ទាយមានជ័យ តាកែវ កំពង់ចាម បាត់ដំបង កែប សៀមរាប រតនគិរី កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង ក្រចេះ និងរាជធានីភ្នំពេញ បានខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ ដោយបានគូសគំនូស ដាំបង្គោលសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ ពិនិត្យដីគ្រឹះ(Test Sand Cone) ស្តារប្រព័ន្ធលូ និងលុបសំបុកមាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សកម្មភាពនេះ បានធ្វើលើផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវលេខ៧ លេខ៨ លេខ១១ លេខ៧២ លេខ៧៣ លេខ៦ លេខ៦១ លេខ៦៤ លេខ៦៧ លេខ៥ លេខ៥៦ លេខ៥៧ លេខ៥៩ លេខ៣៣A លេខ៧៦ លេខ៧៨ លេខ៣ លេខ៩ បានបន្តជួសជុលថែរទាំ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញឆ្លងកាត់ឱ្យកាន់តែមានភាពងាយស្រួល និងចំណេញពេលវេលា។

ទន្ទឹមនឹងផ្លូវថ្នល់ស្អាតល្អ សូមបងប្អូនប្រជាពលរដ្ឋ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់ដោយច្បាប់ ដើម្បីរក្សាផ្លូវថ្នល់ឱ្យមានភាពល្អប្រសើរ និងអាចប្រើប្រាស់បានយូរអង្វែង។

ប្រសិនមានបញ្ហាផ្លូវថ្នល់ខូចខាត ក្លាយជាជង្ហុកសំបុកមាន់ សូមបងប្អូនប្រជាពលរដ្ឋទាញយកកម្មវិធីថែទាំផ្លូវ (Road Care) និងរាយការណ៍មកក្រសួង ដើម្បីអាចចាត់ក្រុមការងារចុះជួសជុល ថែទាំបានទាន់ពេលវេលា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here