ឧកញ៉ាហួត អៀងតុងៈការវិនិយោគលើបច្ចេកវិទ្យាមិនផ្តល់ផលចំណេញដល់ស្ថាប័នទេតែជាការគិតគូដល់ប្រជាពលរដ្ឋ

        ដោយគង់ ម៉ាលីន

        ភ្នំពេញៈ លោកឧកញ៉ាហួង អៀងតុងអគ្គនាយកធនាគារហត្ថាកសិករបានថ្លែងថា ការវិនិយោគលើបច្ចេកវិទ្យាទំនើបៗ ក្នុងវិស័យហិរញ្ញវត្ថុមិនផ្តល់ផលចំណេញដល់ស្ថាប័នសាមីទេ តែជាការផ្តល់ផលប្រយោជន៍ច្រើនជាងដល់ប្រជាពលរដ្ឋ។

លោកឧកញ៉ាបានមានប្រសាសន៍ ក្នុងកិច្ចសម្ភាសន៍តាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា បច្ចេកវិទ្យាពិតជាជួយសម្រួលការងារបានច្រើន តាមរយៈBanking Mobile ដែលស្ថាប័នហិរញ្ញវត្ថុនានាបាន និងកំពុងវិនិយោគ ក្នុងនោះធនាគារហត្ថាកសិករក៏បាននិងកំពុងផ្តោតលើការងារនេះជាពិសេសផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “បច្ចេកវិទ្យាជួយច្រើនណាស់ ដូចជាការកាត់បន្ថយពេលវេលា កាត់​បន្ថយការប្រើប្រាស់មនុស្ស ក៏ដូចជាជួយសម្រួលលើការងារទិន្នន័យជាច្រើនទៀត”។​លោ​កបន្តថា “ការពិតការវិនិយោគលើផ្នែកនេះ មិនចំណេញដល់ស្ថាប័នទេ តែជួយធ្វើឲ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានសេវារបស់ពួកគេ”។

ទាក់ទងនឹងសុខភាពក្នុងវិស័យហិរញ្ញវត្ថុ លោកឧកញ៉ាហួត អៀងតុងបានបន្តថា បើទោះបីជាការសងត្រលប់មានភាពយឺតយ៉ាវបន្តិចក្តី ប៉ុន្តែវិស័យនេះនៅតែមានការរីកចម្រើន និងបន្តភាពរ៉ឹងមាំរបស់ខ្លួន ដោយសារយើងនៅតែសម្រេចបានកំនើនល្អប្រសើរ ទោះបីជាកម្រិតកំនើនថមថយបន្តិចក្តី។

លោកបន្តថា “”ប្រាក់បញ្ញើរនៅតែមានកំនើន ការផ្តល់ឥណទាននៅតែមានកំនើន ដែលនេះជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត របស់ប្រជាពលរដ្ឋមកលើវិស័យនេះ ពិសេសការគាំទ្រពូរដ្ឋាភិបាល ដែលបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ ដើម្បីជំរុញឲ្យវិស័យនេះបន្តមានភាពរ៉ឹងមាំបន្តទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here