កិច្ចព្រមព្រៀងRCEPនឹងជំរុញឱ្យកម្ពុជាចេញផុតពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៨

ដោយ: គង់ លាងហួរ

ភ្នំពេញ: អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀង RCEP អាចជួយដល់កម្ពុជា ក្នុងការបញ្ចប់ពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួចបំផុតនៅឆ្នាំ២០២៨។

លោកបញ្ជាក់បានប្រាប់សារពត៌មាន Xinhua ថា“RCEP គឺជាកាតាលីករ សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរយៈពេលវែង និងនិរន្តរភាព ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ គឺជាមេដែកស្រូបទាញលំហូរវិនិយោគផ្ទាល់ពីបរទេស កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ត្រីរូបនេះបានបន្តថា កម្ពុជាមានភាពល្បីល្បាញ លើផលិតផលកសិកម្មដូចជាអង្ករ សម្លៀកបំពាក់ និងស្បែកជើង ដែលឈរដើម្បីទទួលបានអត្ថប្រយោជន៍ពី RCEP ក្នុងលក្ខខណ្ឌនៃការធ្វើពិពិធកម្ម ការនាំចេញបន្ថែមទៀត និងការរួមបញ្ចូលទៅក្នុងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក។

កតិកាសញ្ញានេះក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្រួមគម្លាតនៃការអភិវឌ្ឍន៍ និងអនុញ្ញាតឱ្យមានការចែករំលែកវិបុលភាព ប្រកបដោយការរួមបញ្ចូល និងតុល្យភាព។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសដែលមានចំណូលទាប និងមធ្យមនឹងឃើញមាននូវការកើនឡើង ប្រាក់ឈ្នួលដ៏ធំបំផុតក្រោមភាពជាដៃគូនៃកិច្ចព្រមព្រៀង RCEP នេះ។

លោក Michael Chai Woon Chew លេខាធិការងនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មចិន បានបញ្ជាក់ប្រាប់សារពត៌មាន Xinhua ថា “ការផ្ទេរបច្ចេកវិទ្យា និងសមត្ថភាពផលិត ពីប្រទេសអភិវឌ្ឍន៍ខ្លាំងជាងទៅដល់ប្រទេស ដែលមិនសូវមានការអភិវឌ្ឍន៍ គឺជាអត្ថប្រយោជន៍ដ៏សំខាន់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ”។

លោក Chai បានបន្តថា “កិច្ចព្រមព្រៀងនេះ នឹងជួយជំរុញកំនើនសេដ្ឋកិច្ច ធ្វើឱ្យកម្រិតប្រាក់ចំណូលប្រសើរឡើង និងបង្កើនអំណាចនៃការទិញដើម្បីទិញទំនិញ និងសេវាកម្មកាន់តែច្រើនពីប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here