ធនាគារពិភពលោកចូលរួមវាយតម្លៃពីបញ្ហាប្រែប្រួលអាកាសធាតុ នៅខេត្តព្រះសីហនុ

 ដោយៈ និស្ស័យ

       ព្រះសីហនុៈ លោកមីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំជំនួបប្រជុំជាមួយ ក្រុមការងារបេសកកម្មបច្ចេកទេស របស់ធនាគារពិភពលោក ដឹកនាំដោយលោក Serda Yilmas អ្នកជំនាញលើវិស័យសាធារណៈ និងជាប្រធានក្រុមការងារបេសកកម្ម។

គោលបំណងនៃជំនួបនេះ ដើម្បីធ្វើការវាយតម្លៃអំពីសមត្ថភាពស្ថាប័នលើការងារប្រែប្រួលអាកាសធាតុ ក្នុងខេត្តព្រះសីហនុ ដែលជាផ្នែកមួយនៃការរៀបចំរបាយការណ៍អភិវឌ្ឍន៍សមត្ថភាព បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុក្នុងប្រទេសកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះ នឹងត្រូវបានដាក់បញ្ជូលក្នុងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងក្លាយជាកិច្ចព្រមព្រៀងមួយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាជាមួយដៃគូអភិវឌ្ឍន៍នានា។

អង្គប្រជុំបានផ្លាស់ប្តូរយោបល់គ្នា ទៅលើដំណើរការរៀបចំផែនការវិនិយោគរបស់រដ្ឋបាលឃុំ-សង្កាត់ ក្រុង-ស្រុក មន្ទីរវិស័យ និងខេត្ត ការធ្វើចំណាត់អាទិភាព និងការវិភាជន៍ថវិកាអនុវត្តសកម្មភាព គម្រោងអាទិភាព ព្រមទាំងគម្រោងប្រែប្រួលអាកាសធាតុ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here