ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទទួលបានចរាចរណ៍ចំនួនជាង១,១លានគ្រឿងក្នុងរយៈពេល៣ខែ

ដោយ៖ សុផារី

ភ្នំពេញ៖ ក្នុងរយៈពេល៣ ខែដំបូងចាប់តាំងពីការសម្ពោធ រហូតដល់ដំណាច់ឆ្នាំ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុទទួលបានចរាចរណ៍ធ្វើដំណើរឆ្លងកាត់ទៅមកចំនួនជាង១លានគ្រឿង។

នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុន Cambodia PPSHV Expressway នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ បានបង្ហាញថា ចាប់ពីថ្ងៃទី១ ខែតុលា ដល់ដំណាច់ឆ្នាំ២០២២  បរិមាណចរាចរណ៍សរុបនៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចំនួន១.១១២.៥៩០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានជម្រុញឱ្យ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ប្រើ​ផ្លូវ​ល្បឿន​លឿន ដើម្បីចំណេញ​ទាំង​ថវិកា និង​ពេលវេលា ដោយសារការប្រើប្រាស់ផ្លូវល្បឿនលឿនចំណាយតិចជាងការប្រើប្រាស់ផ្លូវធម្មតា សន្សំសំចៃទាំងប្រេង និងពេលវេលាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ ក្នុងតម្លៃ២ពាន់លានដុល្លារ តភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ ខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here