ថ្នាក់ដឹកនាំក្រុមហ៊ុនMega Aset Management ផ្តល់កាដូអនុស្សាវរីយ៍ដល់គេហទំព័រPropertyareaនាឱកាសឆ្នាំថ្មី

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនMega Aset Management Co, Ltd ដែលជាបុត្រសម្ព័ន្ឋមួយ របស់ក្រុមហ៊ុនOCICបាននាំអំណោយ និងជួបសំណេះ​សំណាលជាមួយ ថ្នាក់ដឹកនាំគេហទំព័រPropertyarea.asia និងជូនពរគ្នាទៅវិញទៅមកក្នុងឱកាសឆ្នាំថ្មី។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asiaបា​នលើកឡើងពីការ ចាប់ផ្តើមគេហទំព័រនេះជាផ្លូវការ ការររីកចម្រើន និងបញ្ហាប្រឈម ដែលយើងបានជួបប្រទះកន្លងមក ប៉ុន្តែដោយសារការរីកចម្រើន និងការគាំទ្រពីដៃគូពាណិជ្ជកម្មនានា បានធ្វើឲ្យយើងអាចឈរជើងបានក្នុង  វិស័យនេះរយៈពេលវែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “”យើងបានពង្រីកបុគ្គលិកពី៤នាក់ កើនដល់១២នាក់ ដើម្បីបំពេញការងារនៅស្ថាប័នរបស់យើង ដែលយើងបាននិងកំពុងផ្តោត​លើមូលដ្ឋានព៌តមានប្រកបដោយវិជ្ជាជីវៈ អាចទុកចិត្តបាន និងប្រកបដោយ​ក្រមសីលធ៌ម”។ លោកបន្តថា “ការរីកចម្រើនរបស់គេហទំព័រនេះ កើតឡើងបានក៏ដោយសារការគាំទ្រពីសាធារណៈជន និងក្រុមហ៊ុននានា ដែលបាននិងកំពុងជួយគាំទ្រ”។

ជាមួយគ្នានេះ លោកយិន លាងគង់ក៏បានស្វាគមន៍ដៃគូ និងក្រុមហ៊ុនថ្មីៗ ពិសេសក្រុមហ៊ុនOCIC ដែលជាក្រុមហ៊ុនធំមួយ​ ដើម្បីគាំទ្រដល់ដំណើរ​ការរបស់គេហទំព័រផងដែរ។

កញ្ញាLenen Mar PORRAS ប្រធានផ្នែកទីផ្សារនិងភាពច្នៃប្រឌិតនៃ ក្រុមហ៊ុនMaga Asset Management Co, Ltdបានសម្តែងក្តីរីករាយ និងកោតសរសើរដល់គេហទំព័រPropetyarea.asia ដែលជាគេហទំព័រផ្តល់ព៌តមានឈានមុខ ក្នុងចំណោមស្ថាប័នព៌តមានឈានមុខនៅកម្ពុជា។

កញ្ញាបន្តថា “ដោយមើលឃើញការគោរពបាន នូវក្រមសីលធ៌មវិជ្ជាជីវៈ ផ្តល់ព៌តមានលឿន និងអាចទុកចិត្តបាន ក្រុមហ៊ុននឹងផ្តល់កិច្ចសហការ ដល់គេហទំព័រនេះនៅពេលឆាប់ៗខាងមុខនេះ”៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here