ដោយៈយិន លាងគង់
ភ្នំពេញៈ ព្រះទិនករថ្មីនៃឆ្នាំ២០២៣បាន និងកំពុងរៀបចំខ្លួន ដើម្បីរះសម្រាប់ឆ្នាំថ្មី ជាមួយនឹងក្តីសង្ឃឹមលើការវិវត្តនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក៏ដូចជាពិភពលោកកាន់តែប្រសើរជាងមុន។
នៅសល់រយៈពេលបីថ្ងៃទៀតប៉ុណ្ណោះ យើងនឹងឆ្លងចូលឆ្នាំ ២០២៣ ជាឆ្នាំនៃក្តីសង្ឃឹម និងទស្សនៈវិជ្ជមានជាងមុន និងស្នាមញញឹមស្រស់ស្រាយជាងមុន។
ជាមួយនឹងទស្សនវិស័យចំពោះមុខ នៅតែមានភាពភ្លឺស្វាង ក្នុងនាមថ្នាក់ដឹកនាំាំគេហទំព័រPropertyarea.asia ដែលទទួលបានការគាំទ្រពីសាធារណៈជនជាតិ អន្តរជាតិ យើងនឹងនៅបន្តឈរជើង ក្នុងវិស័យសារគមនាគមន៍ ដោយផ្តល់ព៌តមានប្រកបដោយវិជ្ជាជីវៈ រហ័សទាន់ចិត្ត អាចទុកចិត្តបាន ឥតលំអៀង និងឈរលើមូលដ្ឋានក្រមសីលធ៌មវិជ្ជាជីវៈខ្ពស់។
យើងនឹងបន្តបដិសេធ ក្នុងការសរសេរព៌តមាន មានលក្ខណៈបំភ្លើង បំផ្លោង បំពុលសាធារណៈជជន ដោយឈរលើផលប្រយោជន៍ភាគីណាមួយឡើយ ព្រោះការធ្វើបែបនេះ ជាការបំផ្លាញ និងសម្លាប់ស្ថាប័នរបស់យើងដោយខ្លួនឯង។
ដោយទទួលបានការគាំទ្រ ពីដៃគូពាណិជ្ជកម្មនានា និងមានចំនួនកាន់តែច្រើនឡើង យើងនឹងបន្តរីករាយ ក្នុងការសហការជាមួយក្រុមហ៊ុនរបស់គាត់ និងស្វាគមន៍ក្រុមហ៊ុនថ្មីៗ ដើម្បីផ្តល់ផលប្រយោជន៍ដល់ដៃគូរបស់យើងកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។
ទស្សនវិស័យរបស់យើងគឺ “ផ្តល់ឲ្យអតិថិជន ឬដៃគូពាណិជ្ជកម្ម”ឈ្នះជាមុន មុនយើងទទួលបានជោគជ័យរួមគ្នា។
ក្នុងនាមថ្នាក់ដឹកនាំ និងសហការីនៃគេហទំព័រPropertyarea.asia និងគេហទំព័រCambbodiafinancilatimes.com សូមគោរពជូនពរសម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រីទាំងអស់ទទួលបាននូវសុខភាពកាន់តែល្អ មុខជំនួញទទួលបានជោគជ័យ និងប៉ងប្រាថ្នាអ្វីបានសម្រេចទាំងអស់ និងគ្រប់គោលបំណងក្នុងឱកាសឆ្នាំសាកល ២០២៣ខាងមុខនេះ។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំក្រុមហ៊ុនជាតិ និងអន្តរជាតិ ដែលបានគាំទ្រលើការផ្សព្វផ្សាយពាណិជ្ជកម្ម លើគេហទំព័ររបស់យើងខ្ញុំ និងមិត្តអ្នកអានជាតិ អន្តរជាតិ សូមជួបប្រទះតែនឹងពុទ្ឋពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលកុំបីឃ្លៀងឃ្លាតឡើយ៕