លោក ស៊ី ជីនពីង ក្រើនរំលឹកក្រុមថ្នាក់ដឹកនាំកំពូលចិនគោរពការណែនាំរបស់បក្សកុម្មុយនិស្តចិនគ្រប់កាលៈទេសៈ

ដោយ: លាងហួរ

ប៉េកាំង: ប្រធានាធិបតីចិន លោក ស៊ី ជីន ពីង បានអំពាវនាវដល់ក្រុមថ្នាក់ដឹកនាំកំពូលឱ្យប្រកាន់ខ្ជាប់នូវការណែនាំរបស់បក្សកុម្មុយនិស្តចិន “គ្រប់កាលៈទេសៈទាំងអស់” ក្នុងសម័យប្រជុំការិយាល័យនយោបាយ រយៈពេល២ថ្ងៃ ដែលត្រូវបានបិទបញ្ចប់កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា លោក ស៊ី ជីនពីង បានមានប្រសាសន៍ថា“នៅគ្រប់កាលៈទេសៈទាំងអស់ យើងគួរតែប្រកាន់ខ្ជាប់នូវខ្សែបន្ទាត់របស់បក្ស និងបង្កើតភាពស៊ីសង្វាក់គ្នានៅក្នុងបក្ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា មន្ត្រីទាំងអស់ត្រូវតែប្រកាន់យក “ភាពស្មោះត្រង់” ជាដាច់ខាតចំពោះបក្ស និង “ស្រឡាញ់បក្ស” យ៉ាងពិតប្រាកដ និងមានការព្រួយបារម្ភចំពោះបក្សគ្រប់ពេលវេលា។

ការកត់សម្គាល់របស់លោក ស៊ី ជីនពីង ត្រូវបានធ្វើឡើង ក្នុងអំឡុងពេល“កិច្ចប្រជុំជីវិតប្រជាធិបតេយ្យ” ដែលត្រូវបានគេចាត់ទុកថាជាសម័យប្រជុំរិះគន់ខ្លួនឯងនៃការិយាល័យនយោបាយ ដែលមានសមាជិកចំនួន២៤រូប និងជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តរបស់គណបក្សផងដែរ។

សារពត៌មាន Xinhua បានបន្តថា នៅក្នុងសម័យប្រជុំសមាជិកនីមួយៗនៃការិយាល័យនយោបាយបានប្តូរវេនគ្នានិយាយ និងវាយតម្លៃការអនុលោមតាមច្បាប់របស់គណបក្សស្តីពីការលើកកម្ពស់“ភាពជាអ្នកដឹកនាំ និងនយោបាយស្អាតស្អំ”។

របាយ​ការណ៍​ដដែលបាន​បន្ថែម​ថា លោក ស៊ី ជីនពីង បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​លើក​ឡើង​របស់​សមាជិក​នីមួយៗ និង​បាន​ផ្តល់​ការ​ណែនាំ​ច្បាស់​លាស់​ដល់ពួកគេ​ ដើម្បីអនុវត្តតាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here