ក្រសួងរ៉ែធ្វើប្រតិភូកម្មមុខងាររដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ”

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងរ៉ែ និងថាមពលបានធ្វើសិក្ខាសាលាស្តីពីការធ្វើប្រតិភូកម្មនូវមុខងារគ្រប់គ្រងធនធានរ៉ែ ដល់រដ្ឋបាលខេត្ត ក្រុង ស្រុកលើការគ្រប់គ្រងធនធានរ៉ែគ្រប់ប្រភេទ។

សិក្ខាសាលានេះ មានការចូលរួមជាអធិបតីពីលោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយដ្ឋានធនធានរ៉ែ និងលោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការធ្វើប្រិតិភូកម្មមុខងារជូនរដ្ឋបាលខេត្ត ក្រុង ស្រុក និងការគ្រប់គ្រងអាជីវកម្មធនធានរ៉ែគ្រប់ប្រភេទ” ដោយមានការចូលរួមពីអភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីជុំវិញខេត្ត ប្រធានមន្ទីរពាក់ព័ន្ធ អភិបាលស្រុក ប្រធានការិយាល័យច្រករដ្ឋបាលខេត្ត ប្រធានការិយាល័យច្រករដ្ឋបាលក្រុង-ស្រុក-ខណ្ឌ សរុបប្រមាណ៦០នាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះមានគោលបំណង បញ្រ្ជាបព័ត៌មានសំខាន់ៗដល់មន្រ្ដី ដើម្បីយល់ដឹងកាន់តែច្បាស់ពីតួនាទី ភារកិច្ចរបស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារពាក់ព័ន្ធវិស័យរ៉ែ ក្នុងនោះមានដូចជា៖

-ការធ្វើប្រតិភូកម្មមុខងារជូនរដ្ឋបាលខេត្ត ក្រុង ស្រុក

-ការធ្វើអាជីវកម្ម រ៉ែមាស រ៉ែដែក រ៉ែថ្ម ថ្មអារ គ្រួសក្រហមអាចមន៍ដី ខ្សាច់ និងខ្សាច់បក។

-ការចងក្រងសហគមន៍សម្រាប់ធ្វើអាជីវកម្មរ៉ែមាស និងបទពិសោធន៍នៃផលប៉ះពាល់ដែល កើតមានឡើងនាពេលកន្លងទៅ កើតចេញពីសហគមន៍រ៉ែមាសនៅខេត្តមណ្ឌលគីរី។

– វិធានការចំពោះការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ និង

– កាតព្វកិច្ចហិរញ្ញវត្ថុរបស់អ្នកកាន់អាជ្ញាបណ្ណ ត្រូវបង់ចំណូលចូលរដ្ឋ។

ទន្ទឹមនឹងនេះ លោកអ៊ឹង ឌីប៉ូឡា បានផ្ដល់អនុសាសន៍ដល់មន្រ្ដីទាំងអស់ឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការចេញអាជ្ញាបណ្ណសិប្បកម្មជូនអ្នកស្នើសុំ មន្រ្ដីជំនាញត្រូវធ្វើការចុះវាយតម្លៃ តាមដាន ត្រួតពិនិត្យ ជាប់ជាប្រចាំលើទិដ្ឋភាព បច្ចេកទេស សេដ្ឋកិច្ច សង្គម និងបរិស្ថាន ជាពិសេសកិច្ចសហការជាមួយមន្ទីររ៉ែ និងថាមពលតែម្តងសំដៅ ដល់ការគៀគរចំណូល និងទប់ស្កាត់ការលេចធ្លាយចំណូលជាតិ ដែលបណ្តាលមកពីកង្វះកិច្ចសហការ និងការអនុវត្តខុសខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here