មីក្រូហិរញ្ញវត្ថុពង្រីកការបន្ថែមមុខងារទូទាត់តាមរយៈបច្ចេកវិទ្យាឌីជីថល

ដោយ លក្ខិណា

ភ្នំពេញ៖ ដើម្បីបង្កើនការងាយស្រួល ដល់ការទូទាត់ការចំណាយនានារបស់អតិថិជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាប់ផ្ដើមបន្ថែមមុខងារ តាមប្រព័ន្ធទូទាត់QR Payment ព្រោះជាព័ន្ធដែលកំពុងពេញនិយមមួយនៅបណ្ដាប្រទេសរីកចម្រើនហើយកម្ពុជាក៏កំពុងអនុវត្តន៍នូវវិធីទូទាត់មួយនេះផងដែរ។

យោងតាមសេចក្តីប្រកាសរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានអោយដឹងថាខ្លួននឹងប្រកាសបង្ហាញមុខងារទូទាត់ តាមបែបបច្ចេកវិទ្យាឌីជីថល នៅចុងសប្ដាហ៍ខាងមុខនេះ ដើម្បីអោយអតិថិជនរបស់ខ្លួន អាចប្រើប្រាស់ប្រព័ន្ធទូទាត់ដ៏ពេញនិយមនេះបាន 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គោលបំណងសំខាន់នៃ មុខងារទូទាត់ថ្មីររបស់ ខ្លួនដែលមានឈ្មោះថា AMK PAY ដើម្បីឲ្យអតិថិជន ក៏ដូចជាអ្នកប្រើប្រាស់អាចស្វែងយល់កាន់តែច្បាស់ ពីអត្ថប្រយោជន៍ដែលសេវាកម្មនេះ ជួយសម្រួលជីវភាពរបស់ពួកគាត់ តាមរយៈការទូទាល់បែបបច្ចេកវិ    ទ្យា។ សេវាកម្មទូទាត់ AMK PAY គឺផ្តោតសំខាន់ទៅលើការទូទាត់ សម្រាប់អាជីវកម្មបែបលក់រាយ ដែលអនុញ្ញាតឲ្យអ្នកទិញ និងអ្នកលក់អាចទូទាត់តាមរយៈ QR Code ដោយមិនចំាបាច់ប្រើប្រាស់សាច់ប្រាក់នោះទេ។

លោកគា បូរាណ ប្រធាននាយកប្រតិបត្តិ អេ អឹម ខេ បានលើកឡើងថា ការដាក់ឲ្យប្រើប្រាស់សេវាកម្ម ទូទាត់ AMK PAYនឹងផ្តល់ផលចំណេញជាច្រើន ដល់អ្នកប្រើប្រាស់ជាពិសេសគឺម្ចាស់អាជីវកម្ម ព្រោះគាត់អាចធ្វើការទូទាត់ជាមួយអតិថិជន របស់គាត់កាន់តែមានភាពងាយស្រួលជាងមុន ដោយមិនបាច់ប្រើសាច់ប្រាក់ ចំណេញពេលវេលា សុវត្ថិភាពខ្ពស់ និងកាត់បន្ថយហានិភ័យផ្សេងៗ។

លោកបន្ត ក្នុងករណីអតិថិជន ឬម្ចាស់អាជីវកម្មត្រូវការដាក់ឬដកប្រាក់ គាត់អាចដាក់បានភ្លាមៗ ជាមួយបណ្តាញប្រតិបត្តិការ អេ អឹម ខេ ទូទាំងប្រទេស ដែលមានដូចជា ម៉ាស៊ីនដកដាក់ប្រាក់ ការិយាល័យ និងភ្នាក់ងារ អេអឹមខេ ជាង៥០០០កន្លែង។ ពិសេសទៀតនោះ ទំាងម្ចាស់អាជីវកម្ម និងអតិថិជន ក៏អាចប្រើប្រាស់កម្មវិធីធនាគារចល័ត អេ អឹម ខេ ដើម្បីធ្វើការទូទាត់វិក្កយបត្រទឹកភ្លើង សំរាម វេរប្រាក់ បង់កម្ចី បញ្ចូលលុយទូរស័ព្ទ និងសេហិរញ្ញវត្ថុផ្សេងៗទៀត។

លោកគា បូរាណបានបញ្ជាក់ថា សេវាកម្មទូទាត់ អេ អឹម ខេ (AMK PAY) មានលក្ខណៈពិសេស៣យ៉ាងធំៗគឺ ទី១. មានកំណត់ចំនួនទឹកប្រាក់ សម្រាប់ការទូទាត់រហ័ស (Flash Pay Limit) ដែលអតិថិជនអាចទូទាត់យ៉ាងរហ័សក្នុងទឹកប្រាក់តូចជាង ឬស្មើ២៥ដុល្លារ ទី២. AMK Pay ត្រូវបានបង្កើតឡើងជាមួយស្ដង់ដារ QR Code របស់ KHQR-ដែលប្រព័ន្ធទូទាត់ឌីជីថលរបស់ធនាគារជាតិ នឹងដាក់ឲ្យដំណើរការយ៉ាងទូលំទូលាយនៅក្នុងស្រុកនាពេលអនាគតដ៏ខ្លីខាងមុខនេះ ៣. AMK Pay អាចទទួលការទូទាត់ពី Bakong Wallet បានលើសពីកម្មវិធីធនាគារចល័ត អេ អឹម ខេ។

លោកថា៖« ការបង្កើតឲ្យមានសេវាទូទាត់តាមរយៈ QR Code ជាពិសេស អេ អឹម ខេ ជាសមាជិកបាគង ព្រោះ អេ អឹម ខេ ចង់ឲ្យអតិថិជនរបស់ខ្លួនទទួលបានបទពិសោធន៍ថ្មីនូវសេវាទូទាត់ សេវាផ្ទេរប្រាក់ និសេវាហិរញ្ញវត្ថុផ្សេងៗទៀត ប្រកបដោយភាពងាយស្រួល លឿនរហ័ស និងសុវត្ថិភាព ក្នុងគោលបំណងដើម្បីលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា

LEAVE A REPLY

Please enter your comment!
Please enter your name here