អ៊ីរ៉ង់ លួចចុះកិច្ចព្រមព្រៀងជួយរុស្ស៊ីផលិតដ្រូនបំពាក់អាវុធវាយប្រហារសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

ដោយៈ សុខុម

ក្រុងឡុងដ៍: កាសែត The Washington Post បានទម្លាយដំណឹងសម្ងាត់ដ៏គួរឱ្យភ្ញាក់ផ្អើលថា ប្រទេសរុស្ស៊ី បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីចាប់ផ្តើមផលិតយន្តហោះដ្រូន បំពាក់អាវុធវាយប្រហាររាប់រយគ្រឿងនៅលើទឹកដីរុស្ស៊ី សម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឱ្យដឹងថា ការសម្ងាត់ដ៏រសើបនេះ ត្រូវបណ្ដាទីភ្នាក់ងារសន្តិសុខរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ទទួលបានពីភ្នាក់ងារស៊ើបការសម្ងាត់។

កាសែត The Washington Post បានបញ្ជាក់ថា ក្រុមមន្ត្រីនៃប្រទេសរុស្ស៊ី និងក្រុមមន្ត្រីនៃប្រទេសអ៊ីរ៉ង់ បានសម្រេចកិច្ចព្រមព្រៀងនេះដំណាក់កាលចុងក្រោយ ឬជាផ្លូវការអំឡុងជំនួបមួយនៅប្រទេសអ៊ីរ៉ង់ កាលពីដើមខែវិច្ឆិកា នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាសែតដដែលលើកឡើងទៀតថា មន្ត្រី៣រូបបានទម្លាយឱ្យដឹងថា ប្រទេសរុស្ស៊ី និងប្រទេសអ៊ីរ៉ង់ កំពុងធ្វើការយ៉ាងញាប់ដៃញាប់ជើង ដើម្បីបញ្ជូនស្នាដៃឌីហ្សាញ និងគ្រឿងបង្គុំសំខាន់ៗ ដែលអាចអនុញ្ញាតឱ្យផលិត​កម្មចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ប្រទេសរុស្ស៊ី ក្រោមការដឹកនាំដោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាម ចូលឈ្លានពានប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះ ហើយគ្មានសញ្ញាជាក់លាក់ណាបង្ហាញថា ភ្លើងសង្គ្រាមនេះនឹងរលត់នៅពេលណាឡើយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here