ក្រុមនិយតករចិនបញ្ជាឱ្យស្ថាប័នហិរញ្ញវត្ថុនានាគាំទ្រដល់ហិរញ្ញប្បទានបន្ថែមទៀតសម្រាប់ក្រុមហ៊ុនអចលនទ្រព្យ

ដោយ: លាងហួរ

ប៉េកាំង: យោងតាមប្រភពចំនួនពីរ ដែលមានចំណេះដឹងផ្ទាល់អំពីបញ្ហានេះបានឱ្យដឹង កាលពីថ្ងៃអាទិត្យម្សិលមិញនេះថា ក្រុមនិយតករចិនបានប្រាប់ស្ថាប័នហិរញ្ញវត្ថុ ឱ្យផ្តល់ការគាំទ្របន្ថែមទៀត ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដើម្បីជំរុញវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក។

យោងតាមសេចក្តីជូនដំណឹងដល់ស្ថាប័ននានា ពីធនាគារប្រជាជនចិន (PBOC) និងគណៈកម្មការនិយតកម្មធនាគារ និងធានារ៉ាប់រងចិន (CBIRC) បានគូសបញ្ជាក់ពីជំហានចំនួន១៦ ដើម្បីគាំទ្រដល់ឧស្សាហកម្មអចលនទ្រព្យ រួមទាំងការពន្យាការសងប្រាក់កម្ចី ដើម្បីបន្ធូរបន្ថយវិបត្តិសាច់ប្រាក់ដែលបានញាំញីវិស័យអចលនទ្រព្យ តាំងពីពាក់កណ្តាលឆ្នាំ២០២០​កន្លងមក។

សកម្មភាពនេះ កើតឡើងនៅពេល ដែលក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនដែលជួបនូវវិបត្តិសាច់ប្រាក់ ព្យាយាមទាញយកប្រភពនៃមូលនិធិដើម្បីបញ្ចប់គម្រោង និងបង់ប្រាក់ឱ្យអ្នកផ្គត់ផ្គង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យចិនជាច្រើន បានខកខានសងបំណុលនៅក្រៅប្រទេសកាលពីឆ្នាំ២០២១ ដែលបណ្តាលឱ្យវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិនជួបនូវវិបត្តិ។

ក្រុមនិយតករចិន កំពុងប្រាប់ដល់ស្ថាប័នហិរញ្ញវត្ថុ ឱ្យអនុញ្ញាតដល់ក្រុមហ៊ុនអចលនទ្រព្យ អាចពន្យារពេលក្នុងការសងប្រាក់កម្ចីមួយចំនួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here