ទីផ្សារអចលទ្រព្យរបស់ប្រទេសចិនបន្តដាំក្បាលចុះនៅក្នុងខែតុលា

ដោយ: លាងហួរ

ប៉េកាំង: ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន បានបន្តដាំក្បាលចុះនៅក្នុងខែតុលា ដែលទិន្នន័យឯកជនបានបង្ហាញថា តម្លៃផ្ទះ និងការលក់ធ្លាក់ចុះ ស្របពេលមានទស្សនវិស័យមិនច្បាស់លាស់ និងការដាក់ចេញវិធានការទប់ស្កាត់ដ៏តឹងរ៉ឹង កំពុងបង្កជាផលប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលធ្លាប់ជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ច បានដាំក្បាលចុះយ៉ាងគំហុក កាលពីឆ្នាំ២០២១ ដែលបណ្តាលមកពីការដាំក្បាលចុះនៃសេដ្ឋកិច្ច គួបផ្សំទាំងរដ្ឋាភិបាលបានរឹតបន្តឹ​ងលើការខ្ចីប្រាក់ច្រើនហួសហេតុ របស់ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃអចលទ្រព្យនៅក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះក្នុងរយៈពេល៤ខែជាប់ៗគ្នានៅក្នុងខែតុលា ពោលគឺធ្លាក់ចុះ០,០១ភាគរយ ពីមួយខែទៅមួយខែ បន្ទាប់ពីបានធ្លាក់ចុះ០,០២ភាគរយនៅក្នុងខែកញ្ញា នេះបើយោងតាមការស្ទង់មតិនៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកាដោយChina Index Academy (CIA) ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនវត្ថុ ឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន។

ទំហំនៃការលក់អចលនទ្រព្យ តាមតំបន់ក្នុងទីក្រុងចំនួន១០០បានធ្លាក់ចុះប្រហែល ២០ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំក្នុងខែតុលា។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយដោយCIA។

លោក Chen Wenjing អ្នកវិភាគនៅឯក្រុមហ៊ុនស្រាវជ្រាវបានមានប្រសាសន៍ថា ការស្ទុះងើបឡើងវិញនៃវិស័យអចលនទ្រព្យ របស់ប្រទេសចិន គឺអាស្រ័យលើវិធានកូវីដ១៩និងគោលនយោបាយដ៏រឹងមាំ។

លោក Chen បានបន្តថា “ការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យ ត្រូវបានគេរំពឹងថា នឹងមានការពន្យារពេល ប្រសិនបើប្រទេសចិនបន្តប្រកា​ន់ខ្ជាប់ នូវគោលនយោបាយកូវីដសូន្យរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here