ផ្សារហ៊ុនអចលនទ្រព្យរបស់ប្រទេសចិនហក់ឡើងបន្ទាប់ពីការបន្ធូរបន្ថយច្បាប់ហិរញ្ញប្បទានភាគហ៊ុន

ដោយ: លាងហួរ

ប៉េកាំង: ភាគហ៊ុនអចលនទ្រព្យ របស់ប្រទេសចិនបានកើនឡើង នៅថ្ងៃសុក្រនេះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា អាជ្ញាធរនឹងបន្ធូរបន្ថយច្បាប់ហិរញ្ញវត្ថុ ស្តីពីភាគហ៊ុនសម្រាប់ក្រុមហ៊ុន ដែលទាក់ទងនឹងអចលនទ្រព្យមួយចំនួន។

យោងតាមសារពត៌មាន China Securities Journal បានរាយការណ៍ថា គណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) នឹងអនុញ្ញាតឱ្យក្រុមហ៊ុនមួយចំនួន ដែលមានវិនិយោគលើអចលនទ្រព្យតូចៗអាចប្រមូលប្រាក់បានពីការលក់ភាគហ៊ុន A ប៉ុន្តែប្រាក់ចំណូលនេះមិនអាចវិនិយោគ ក្នុងអាជីវកម្មអចលនទ្រព្យបានទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសចិនបានរារាំងក្រុមហ៊ុនអចលនទ្រព្យរបស់ខ្លួន ឬក្រុមហ៊ុន ដែលទាក់ទងនឹងអចលនទ្រព្យពីការផ្តល់ហិរញ្ញប្បទាន តាមរយៈទីផ្សារភាគហ៊ុន A-share ក្នុងស្រុករួមទាំងទាំង IPOs និងការលក់ភាគហ៊ុនបន្ថែម ចាប់តាំងពីដំណាច់ឆ្នាំ២០១៨។

ភាគហ៊ុនរបស់ក្រុមហ៊ុនចិនមួយចំនួន ដែលមានអាជីវកម្មទាក់ទងនឹងអចលនទ្រព្យ រួមមានក្រុមហ៊ុន Zhongtian Financial Group Co Ltd, Jinan high-tech development co.  ltd និង Shenzhen New Nanshan Holding Group Co Ltd បានកើនឡើងលើសពី៥ភាគរយ ដោយអ្នកវិភាគយល់ឃើញថាក្រុមហ៊ុនទាំងនេះទំនងជានឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីការផ្លាស់ប្តូរច្បាប់នេះ។

ក្រុមអ្នកវិភាគបានយល់ឃើញថា ការផ្លាស់ប្តូរនេះអាចជួយដល់ក្រុមហ៊ុនដែលកំពុងជួបការលំបាកក្នុងការទទួលបានហិរញ្ញប្បទានតាមរយៈបណ្តាញផ្សេងទៀត និងអនុញ្ញាតឱ្យពួកគេវិនិយោគលើផ្នែកផ្សេងនៃសេដ្ឋកិច្ច។

លោក Liu Shui អ្នកវិភាគនៅវិទ្យាស្ថាន China Index Academy បាននិយាយថា ការផ្លាស់ប្តូរនេះមានគោលបំណងទ្រទ្រង់ដល់ការផ្តល់ហិរញ្ញប្បទានពិតប្រាកដដល់ក្រុមហ៊ុន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព។

យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា វិស័យអចលនទ្រព្យមានសារៈសំខាន់ណាស់ចំពោះស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសចិន ហើយវិស័យនេះរួមចំណែកប្រហែលមួយភាគបួននៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here