ការសាងសង់សំណង់លំនៅដ្ឋាននៅសហរដ្ឋអាមេរិកដាំក្បាលចុះ

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃពុធម្សិលមិញនេះថា ការសាងសង់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងខែកញ្ញា ចំពេលតម្រូវការបានធ្លាក់ចុះខ្លាំង។

ទិន្នន័យពីមុនបានបង្ហាញថា ការសាងសង់ផ្ទះថ្មីនៅសហរដ្ឋអាមេរិកបានស្ទុះងើបឡើងវិញក្នុងខែសីហា បន្ទាប់ពីធ្លាក់ចុះក្នុងខែកក្កដា។

យូនីតលំនៅដ្ឋានឯកជន ដែលត្រូវបានអនុញ្ញាតសាងសង់ ក្នុងខែកញ្ញាមានចំនួន១,៤ភាគរយ លើសពីអត្រាក្នុងខែសីហា បន្ទាប់ពីបានធ្លាក់ចុះ១០ភាគរយនៅក្នុងខែកញ្ញា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសមាគមជាតិនៃអ្នកអចលនទ្រព្យ (NAR)បានឱ្យដឹងថា សន្ទស្សន៍ការលក់ផ្ទះ ដែលជាសូចនាករ នៃការលក់ផ្ទះបានធ្លាក់ចុះ២ភាគរយនៅក្នុងខែសីហា ដែលនិន្នាការនេះមានរយៈពេល៣ខែជាប់ៗគ្នា។

លោក Lawrence Yun ប្រធានសេដ្ឋវិទូ NAR បាននិយាយថាទិសដៅនៃអត្រាប្រាក់កម្ចីទិញផ្ទះ ធ្លាក់ចុះឬកើនឡើង គឺជាកត្តាជំរុញដ៏សំខាន់សម្រាប់ការទិញផ្ទះ ហើយអត្រាការប្រាក់ដ៏ខ្ពស់ នៅសហរដ្ឋអាមេរិកបានកាត់បន្ថយការចុះកិច្ចសន្យាទិញផ្ទះ។

លោកបន្តថា “ប្រសិនបើអត្រាប្រាក់កម្ចីទិញផ្ទះ មានកម្រិតមធ្យម ហើយសេដ្ឋកិច្ច នៅតែបន្តបន្ថែមការងារ នឹងធ្វើឲ្យការទិញផ្ទះក៏អាចមានស្ថិរភាពផងដែរ”។

លោក Yun រំពឹងថាសេដ្ឋកិច្ចនឹងនៅតែធ្លាក់ចុះ ពេញមួយរយៈពេលដែលនៅសល់នៃឆ្នាំនេះ ជាមួយនឹងអត្រាប្រាក់កម្ចីទិញផ្ទះ កើនឡើងដល់ជិត៧ភាគរយនៅក្នុងប៉ុន្មានខែខាងមុខនេះ។

លោក Yun បានបន្ថែមថា ប្រាក់កម្ចីទិញផ្ទះ អាចចាប់ផ្តើមមានស្ថិរភាព លុះត្រាណាអតិផរណាមានសភាពស្ងប់ស្ងាត់ ។

ការកើនឡើងយ៉ាងខ្លាំង នៃអត្រាប្រាក់កម្ចីទិញផ្ទះ បានកើតចេញមកពីសកម្មភាព របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក បានដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លា ដើម្បីធ្វើឱ្យអតិផរណាស្ថិតក្រោមការគ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here