ប្រទេសអារ៉ាប៊ីសាអូឌីត បង្ហាញមហិច្ឆិតារបស់ខ្លួនក្នុងការប្រែក្លាយជាមហាអំណាចឧស្សាហកម្មនាំមុខគេ

ដោយ: លាងហួរ

អន្តរជាតិ: រាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman bin Abdulaziz Al Saud បានចាប់ផ្តើមយុទ្ធសាស្ត្រឧស្សាហកម្មជាតិដែលមាគោលបំណងប្រែក្លាយប្រទេសនេះ ទៅជាមហាអំណាចផ្នែកឧស្សា ហកម្មឈានមុខគេ។

ទីភ្នាក់ងារសារព័ត៌មានអារ៉ាប៊ីសាអូឌីត (SPA) បានរាយការណ៍ថា យុទ្ធសាស្ត្រនេះ គ្របដណ្តប់លើវិស័យរងចំនួន១២ ជាមួយនឹងឱកាសវិនិយោគជាង៨០០ ដែលមានទំហំទឹកប្រាក់ចំនួន១ពាន់ពាន់លាន riyals Saudi (២២៦ពាន់លានដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគនេះ នឹងរួមចំណែកដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាពនៃវិស័យនេះ ដើម្បីសម្រេចបានប្រាក់ចំណូលសេដ្ឋកិច្ច រួមទាំងការបង្កើន GDPរបស់ឧស្សាហកម្មទ្វេរដង និងបង្កើនការនាំចេញឧស្សាហកម្មដល់៥៥៧ពាន់លានriyals។

ព្រះអង្គម្ចាស់ Mohammed បានលើកឡើងពីសក្ដានុពលរបស់អារ៉ាប៊ីសាអូឌីត ក្នុងការឈានទៅដល់គោលដៅសេដ្ឋកិច្ច ឧស្សាហកម្មប្រកប​ដោយការប្រកួតប្រជែង និងនិរន្តរភាព រួមទាំងយុវជនដែលមានទេពកោសល្យ ទីតាំងភូមិសាស្រ្ត ធនធានធម្មជាតិ និងក្រុមហ៊ុនត្រួសត្រាយផ្លូវជាតិ។

ព្រះអង្គម្ចាស់Mohammedបានមានបន្ទូលថា តាមរយៈយុទ្ធសាស្ត្រ និងភាពជាដៃគូជាមួយវិស័យឯកជន អារ៉ាប៊ីសាអូឌីតនឹងក្លាយជាមហាអំណាចឧស្សាហកម្មឈានមុខគេ។

សារពត៌មាន SPA បានរាយការណ៍ថា កិច្ចខិតខំប្រឹងប្រែងកាលពីឆ្នាំមុនក្នុងការលើកកម្ពស់វិស័យនេះ រួមទាំងការចាប់ផ្តើមកម្មវិធីអភិវឌ្ឍន៍ឧស្សា​ហកម្មជាតិ បានបង្កើនចំនួនរោងចក្រពី៧.២០៦ទៅ ១០.៦៤០រោងចក្រ ហើយចំណែកយុទ្ធសាស្ត្រនេះ នឹងបង្កើនចំនួនរោងចក្រដល់៣៦.០០០នៅត្រឹមឆ្នាំ២០៣៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here