ក្រុមហ៊ុនAmazonគ្រោងបោះទុនវិនិយោគ៥ពាន់លានដុល្លារដើម្បីវិនិយោគហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅប្រទេសថៃ

ដោយ: លាងហួរ

បាងកក:ក្រុមហ៊ុនAmazon Web Services (AWS)គ្រោងបោះទុនវិនិយោគ៥ពាន់លានដុល្លារ នៅក្នុងប្រទេសថៃ ក្នុងរយៈពេល១៥ឆ្នាំខាងមុខ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននៅក្នុងប្រទេសនេះ។

តាមរយៈសេចក្តីថ្លែងការណ៍របស់AWSបានឱ្យដឹងថា ការវិនិយោគនេះ នឹងរួមបញ្ចូលការសាងសង់មជ្ឈមណ្ឌលទិន្នន័យ និងការទិញទំនិញ និងសេវាកម្មពីអាជីវកម្មក្នុងតំបន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌល ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាងកក របស់ប្រទេសថៃ ដើម្បីជួយអតិថិជន ក្នុងតំបន់រក្សាទិន្នន័យយ៉ាងមានសុវត្ថិភាព និងបម្រើសេវាកម្មដល់អ្នកប្រើប្រាស់ ឱ្យកាន់តែប្រសើរឡើង។

លោក Supattanapong Punmeechaow ឧបនាយករដ្ឋមន្ត្រីថៃ បាននិយាយថា ផែនការរបស់ AWS ក្នុងការកសាងមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសថៃ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលនឹងនាំមកនូវសេវាកម្មកុំព្យូទ័រ កម្រិតខ្ពស់ដល់ស្ថាប័នជាច្រើន និងជួយយើងក្នុងការសម្រេចនូវមហិច្ឆិតា Thailand 4.0 ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថល។

វេទិការបស់ AWS ផ្តល់សេវាកម្មជាង២០០រួមទាំងការផ្ទុក មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត។

គិតចាប់តាំងពីឆ្នាំ២០២០មក AWS បានបើកដំណើរការទីតាំង Amazon CloudFront edge ចំនួន១០នៅក្នុងទីក្រុងបាងកក៕

LEAVE A REPLY

Please enter your comment!
Please enter your name here