រដ្ឋាភិបាលកម្ពុជាដាក់ចេញយុទ្ធសាស្ត្រ៨ចំនុចដើម្បីអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ឆ្នាំ២០២២-២០៣០

ដោយៈ លក្ខិណា

ភ្នំពេញៈ ចក្ខុវិស័យគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺ ការអភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាសនិងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍សំដៅចូលរួមការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ។

ដើម្បីសម្រេចបានចក្ខុវិស័យនេះ គោលនយោបាយអភិវឌ្ឍន៍វិស័យ​ប្រៃសណីយ៍ ២០២២-២០៣០ រាជរដ្ឋាភិបាលបានចេញនូវយុទ្ធសាស្ត្រចំនួន៨ ដើម្បីអនុវត្តន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យុទ្ធសាស្ត្រទាំង៨របស់រាជរដ្ឋាភិបាល សម្រាប់អនុវត្តន៍រយៈ៨ឆ្នាំខាងមុខបន្តទៀតនោះរួមមាន ទី១ ពង្រឹងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ នឹងការគ្រប់​គ្រង និងការអភិវឌ្ឍវិស័យប្រៃសណីយ៍ ទី២ បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍និងការពារអ្នកប្រើប្រាស់ ទី៣ លើកកម្ពស់សុវត្ថិភាពការងារ និងចីរភាពបរិស្ថានក្នុងប្រតិបត្តិការអាជីវកម្មប្រៃសណីយ៍ ទី៤ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្តបណ្ដាញភស្តុភារកម្មប្រៃសណីយ៍

ទី៥ គ្រប់គ្រងឱ្យបានល្អ ប្រសើរនូវការធ្វើអាជីវកម្មផ្ដល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ផ្នែកឯកជន ទី៦ ជំរុញការបង្កើនសមត្ថភាពរបស់ប្រៃ​សណីយ៍កម្ពុជា ក្នុងការធ្វើប្រតិបត្តិការអាជីវកម្ម ទី៧ បង្កើតកម្មវិធីកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងចូលរួមគាំទ្រផ្ដល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងទី៨ ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុត្តន៍ ក្នុងវិស័យប្រៃសណីយ៍ ។

ក្រោមយុទ្ធសាស្ត្រនីមួយៗ មានកម្មភាពអាទិភាពដែលជាគម្រោងត្រូវអនុវត្តន៍ ក្នុងរយៈពេលពីឆ្នាំ២០២២ ដល់ឆ្នាំ២០៣០។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលទទួលបន្ទុកជាសេវាធិការផ្ទាល់របស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងវិស័យប្រៃសណីយ៍ និងពង្រឹងកិច្ចសហការនិងសម្របសម្រួ​លជាមួយក្រសួង ស្ថាប័នដៃគូ អភិវឌ្ឍន៍វិស័យឯកជន អង្គការជាតិ អន្តរជាតិ ដើម្បីអនុវត្តន៍សកម្មភាពអាទិភាព ឱ្យសម្រេចបានតាមយុទ្ធសា ស្ត្រខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here