ការប្រមូលចំណូលថ្នាក់ជាតិសម្រេចបានប្រមាណ ៣ ៤៧៥លានដុល្លារ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា បានប្រមូលចំណូលថ្នាក់ជាតិសរុបចំនួនជាង ១៤ ៣០០ ប៊ីលានរៀល (ប្រមាណ ៣ ៥៧៥លានដុល្លារ) ក្នុងរយៈពេល៨ខែដើមឆ្នាំ ថ្មើនឹង ៥៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០។

យោងតាមរបាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ចំណូលរដ្ឋបាលថ្នាក់ជាតិសរុបអនុវត្តបាន ១៤ ៣០០ ប៊ីលានរៀល ស្មើប្រមាណជាង ៥៧% នៃច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២០ គិតត្រឹមរយៈពេល ៨ ខែ ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណូលនេះបានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។ ក្នុងនោះការប្រមូលចំណូលពន្ធជាង ៨៥%, ចំណូលផ្សេងៗជាង ៤% និងចំណូលពីអំណោយជិត ១០% ។

សម្រាប់ចំណូលរដ្ឋបាលថ្នាក់ជាតិ សម្រាប់ខែសីហា ឆ្នាំ២០២០ អនុវត្តបានជាង ១ ៤៤៥ ប៊ីលានរៀល បានធ្លាក់ចុះក្នុងអត្រាអវិជ្ជមានប្រមាណ ៣៦% គិតជាទឹកប្រាក់មានជាង ៨៤០ លានរៀល បើធៀបនឹងខែសីហា ឆ្នាំ២០១៩ ។

ការផ្ទុះឡើងនៃជំងឺកូវីដ–១៩ បានបណ្តាលឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ដែលក្នុងនោះសេដ្ឋកិច្ចកម្ពុជា ក៏បានទទួលរងឥទ្ធិពលពីជំងឺនេះដែរ ។

ជាក់ស្តែងក្នុងអំឡុងពេល ៨ ខែ នៃឆ្នាំ២០២០, សមតុល្យនៃការឱ្យខ្ចី ឬប្រាក់កម្ចីសុទ្ធរបស់រដ្ឋបាលថ្នាក់ជាតិ បានឆ្លុះបញ្ចាំងនូវឱនភាពសរុបជិត ២ ០០០ លានរៀល ក្នុងនោះការអនុវត្តចំណូលមានកំណើន គឺបណ្តាលមកពីការបន្ធូរបន្ថយកាតព្វកិច្ចពន្ធ និងមិនមែនពន្ធ របស់រាជរដ្ឋាភិបាល សំដៅកាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺវីដ–១៩, ស្របពេលដែលការអនុវត្តចំណាយសរុបមានកំណើនវិជ្ជមានជាង ២១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here