សហរដ្ឋអាមេរិកអនុម័តគម្រោងស្ថានីយ៍សាកថ្ម EV ដែលគ្របដណ្តប់ លើផ្លូវហាយវេ

ដោយ:លាងហួរ

វ៉ាស៊ីនតោន: នាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានអនុម័ត គម្រោងស្ថានីយ៍សាករថយន្តអគ្គិសនី (EV) ដែលគ្របដណ្តប់លើផ្លូវហាយវេប្រហែល៧៥.០០០ម៉ាយនៅទូទាំងប្រទេស។

ផែនការដាក់សាងសង់ហេដ្ឋារចនាសម្ព័ន្ធEV របស់រដ្ឋតិចសាស់ ដែលជាផ្នែកមួយ នៃកម្មវិធីរូបមន្តហេដ្ឋារចនាសម្ព័ន្ធEV ជាតិដែលផ្តល់មូលនិធិក្រោមច្បាប់ហេដ្ឋារចនាសម្ព័ន្ធBipartisan ត្រូវបានអនុម័តមុនកាលវិភាគ។

យោងតាមផែនការរបស់រដ្ឋតិចសាស់ រដ្ឋនឹងប្រើប្រាស់មូលនិធិសហព័ន្ធ ដើម្បីពង្រីកបណ្តាញសាកថ្ម ដែលកំពុងរីកចម្រើនរបស់ខ្លួន នៃច្រកសាកសាធារណៈចំនួន៥៧៩៨ ជាមួយនឹងអាទិភាពកំពូល នៃការដាក់ឆ្នាំងសាក ដែលមានថាមពលខ្ពស់ នៅតាមបណ្តោយផ្លូវ៣៦១៥ម៉ាយនៃច្រករបៀង EV ដែលបានកំណត់ក្នុងរដ្ឋតិចសាស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍របស់ CNBC បាននិយាយថា សេតវិមានបានដាក់ប្រាក់ប្រហែល១៣៥ពាន់លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍន៍ និងការបង្កើ​តរថយន្តអគ្គិសនី ក្នុងគោលបំណងកសាងបណ្តាញជាតិ នៃស្ថានីយ៍សាក EVចំនួន៥០០.០០០នៅឆ្នាំ២០៣០។

សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថា ជាទីផ្សារធំទីបីរបស់ពិភពលោកសម្រាប់រថយន្ត EV បន្ទាប់ពីប្រទេសចិន និងអឺរ៉ុប៕

LEAVE A REPLY

Please enter your comment!
Please enter your name here