ចំណេះដឹង! តើគោលនយោបាយអត្រាប្តូរប្រាក់ត្រូវបានបង្កើតឡើងដើម្បីអ្វី?

ដោយៈ ម៉ាណេត

ភ្នំពេញៈ គោលនយោបាយអត្រាប្តូរប្រាក់របស់ធនាគារជាតិនៃកម្ពុជាជាឧបករណ៍នយោបាយមួយរបស់គោលនយោបាយរូបិយវត្ថុដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ។

ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រងធនាគារជាតិនឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ទៅតាមគោលដៅដែលបានកំណត់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញលក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត ។ អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា ជាមួយនឹងភាគីពាក់ព័ន្ធ ។ លើសពីនេះ ក្រសួងស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជនអាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះ ទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះក៏ជា អត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជនផងដែរ ។

ធនាគារជាតិនៃកម្ពុជា កំណត់អត្រាប្តូរប្រាក់ផ្លូវការ ដូចតទៅ ៖

គណៈកម្មការកំណត់អត្រាប្តូរប្រាក់ផ្លូវការ ដែលរួមមានសមាសភាពមកពីនាយកដ្ឋានពាក់ព័ន្ធ ដូចជា នាយកដ្ឋានគ្រប់គ្រងប្តូរប្រាក់ នាយកដ្ឋានបោះផ្សាយនិងឃ្លាំងបេឡា នាយកដ្ឋាន ប្រតិបត្តិការ នាយកដ្ឋានស្ថិតិ និងនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ គឺជាអ្នកកំណត់អត្រាប្តូរប្រាក់ផ្លូវការ។

សមាជិកគណៈកម្មការនេះ ជួបប្រជុំគ្នាជារៀងរាល់ព្រឹក ដើម្បីពិភាក្សានិងវិភាគទៅលើសូចនាករ សំខាន់ៗមួយចំនួន ដែលត្រូវប្រើប្រាស់ជាមូលដ្ឋានក្នុងការកំណត់អត្រាប្តូរប្រាក់ផ្លូវការប្រចាំថ្ងៃ ។ បន្ទាប់មកអត្រាប្តូរប្រាក់ផ្លូវការនេះ វដាក់ជូនថ្នាក់អគ្គនាយកបច្ចេកទេសសម្រេច និងផ្សព្វផ្សាយជាសាធារណៈ ។

ករណីដែលទីផ្សារមានការប្រែប្រួលខ្លាំង គណៈកម្មការនឹងមានការប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយ និងកំណត់យុទ្ធសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here