តើអ្វីជាក្បួន​កាត់​បន្ថយការ​ចំណាយ

ដោយគង់ ម៉ាលីន

ភ្នំពេញៈ ពាក្យកាត់បន្ថយការចំណាយមិនមែនអាក្រក់ទេ តែអាចជាការសន្សំសំចៃមួយ ដែលគគួរមានសំរាប់អ្នកចង់គ្រប់គ្រង និងរៀបចំផែនការប្រើប្រាស់សាច់ប្រាក់ឲ្យបានសមរម្យ។

យើងសូមលើកយកចំណេះដឹងមួយចំនួនមកចែករំលែកដល់អ្នកចង់កាត់បន្ថយការចំណាយ និងប្រើប្រាស់សាច់ប្រាក់ឲ្យកាន់តែមានប្រសិទ្ឋភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្បួនសំខាន់ៗទាំងនោះមានដូចជា

១ ត្រូវចេះតាមដានការចំណាយ ព្រោះប្រសិនបើអ្នកមិនដឹងថាចាយប្រាក់អស់ទៅណាខ្លះទេនោះអ្នកនឹងជួបបញ្ហាប្រាក់នាពេលអនាគតជាក់ជាពុំខាន។ ហេតុនេះចូរកត់ត្រារាល់ចំណាយទាំងអស់ហើយសួរខ្លួនឯងថាចំណាយណាជាចំណាយចាំបាច់។

២ កម្រិតចំនួនទឹកប្រាក់ចាយវាយប្រចាំសប្តាហ៍ៈ ឧទាហរណ៍ប្រសិនបើអ្នកកំណត់ថាចាយ​$50 ក្នុងមួយសប្តាហ៍ចូរដាក់តាមខ្លួនតែ​$50 ហាមថែមហាមចាយលើសកម្រិត។ ករណីដែលចាយនៅសល់ ឧទាហរណ៍ចាយអស់ត្រឹមតែ​$30 ទឹកប្រាក់ដែលនៅសល់មិនត្រូវយកទៅបូកជាមួយសប្តាហ៍បន្ទាប់ទេ ពោលគឺសប្តាហ៍ក្រោយត្រូវចាយតែ​ $50 មិនមែន​ $70 ទេ។

. ពេលដើរលេងយប់ចូរដាក់ប្រាក់សុទ្ធតាមខ្លួនត្រឹមកម្រិតកំណត់បានហើយចូរកុំយកកាតធនាគារតាមខ្លួនបើមិនចង់ឲ្យចាយលង់ខ្លួន។ ការចាយប្រាក់សុទ្ធនឹងធ្វើឲ្យអ្នកដឹងខ្លួនថាចំណាយអស់ច្រើន ហើយរអាមិនហ៊ានចំណាយ។

៤ ចូរទិញទំនិញ​​ដោយមានបញ្ជីជៀសវាងទិញបន្លែផ្លែឈើស្រស់ច្រើនហួសកម្រិតបរិភោគពីរបីថ្ងៃព្រោះនឹង​​ត្រូវខាតប្រាក់ទទេៗពេលរបស់ទាំងនោះរលួយខូចព្រោះបរិភោគមិនទាន់។

. កែប្រែទម្លាប់ចាយប្រាក់ៈ បើអ្នករកឃើញថាខ្លួនចំណាយខ្ជះខ្ជាយទៅលើអ្វីហើយចូរព្យាយាមកត់បន្ថយចំណាយលើមុខនោះ។ពេលអនុវត្តន៍បានជោគជ័យមួយហើយចូរបន្តអនុវត្តលើចំនុចផ្សេងមួយទៀត រហូតដល់លែងមានចំនុចខ្ជះខ្ជាយតាមដែលអាចធ្វើទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here