ចំណុច ៤សំខាន់ៗក្នុងការគ្រប់គ្រងសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដើម្បីជៀសវាងមានបញ្ហាហិរញ្ញវត្ថុ

ដោយ៖ ចរិយា

ភ្នំពេញ៖ ការចាប់ផ្ដើមសន្សំប្រាក់ ឱ្យបានច្រើនក្នុងរយះពេលខ្លី គឺជាអ្វីដែលមនុស្សគ្រប់រូបប្រាថ្នា ប៉ុន្តែការចាប់ផ្ដើមសន្សំប្រាក់ទុកប្រើប្រាស់អោយមានប្រសិទ្ធិភាពក៏ជាកត្តាចាំបាច់ផងដែរ។

របៀបសន្សំប្រាក់ទាំង ៤ សម្រាប់អ្នកពិចារណាដូចជា៖
របៀបទីមួយ៖ ចាប់ផ្ដើមរៀបចំផែនការ និងតាមដានហិរញ្ញវត្ថុរបស់អ្នកប្រចាំថ្ងៃខែឆ្នាំឱ្យបានម៉ត់ចត់និងត្រឹមត្រូវទុកជាមុនអោយហើយ។
មិនថាអ្នករកបានប៉ុន្មាននោះទេ អ្នកត្រូវតែមានរបៀបប្រើប្រាស់លុយឱ្យត្រឹមត្រូវ ទើបអ្នកអាចសល់ប្រាក់សម្រាប់ធ្វើអ្វីដែលមានប្រយោចន៍នៅថ្ងៃខាងបាន។
របៀបទីពីរ៖ នៅពេលអ្នកមានដៃគូរជីវិត ជីវភាពរស់នៅក៏មានការប្រែប្រួលដែរ ដូចនេះត្រូវគ្រប់គ្រងការចាយវាយឱ្យច្បាស់លាស់និងត្រឹមត្រូវមិនប៉ះពាល់ស្ថេរភាពហិរញ្ញវត្ថុប្រចាំថ្ងៃរួមទាំងប្រាក់សន្សំផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របៀបទីបី៖ កាត់បន្ថយការចំណាយកំប៉ិកចកំប៉ុកប្រចាំថ្ងៃ ផ្សេងៗដូចជាការចំណាយល់ការធ្វើដំណើរ ប្ដូរមកធ្វើអាហារផ្ទាល់ខ្លួន កាហ្វេថ្លៃៗ ការជួបជុំមិត្តភក្តិញឹកញាប់ ការទិញទំនិញមិនសូវជាចាំបាច់មានខោអាវ ស្បែកជើង ជាដើម។ អ្នកត្រូវវិភាគមើលទៅលើខ្ទង់ចំណាយនីមួយអោយបានល្អិតល្អន់ និងគិតសារឡើងវិញម្ដងទៀតថា អ្នកអាចមិនប្រើប្រាស់លុយរបស់អ្នកទៅលើការចំណាយទាំងនោះ រឺក៏គួរតែកាត់បន្ថយខ្លះដែររឺទេ? ចូរសាកសួរខ្លួនអ្នកតែម្ដងទៅ។

របៀបទីបួន៖ ប្រភពចំណូលដែលមានស្ថេរភាពទើបមិនជះផលមិនល្អដល់ការសន្សំប្រាក់រយៈពេលវែងរបស់អ្នកតែមួយមុខមិនគ្រប់គ្រាន់ទេ អ្នកត្រូវតែស្វែងរកប្រភពចំណូលផ្សេងៗបន្ថែមទៀត ដើម្បីជួយកាត់បន្ថយចំណាយ និងជួយជំរុញអោយការសន្សំរបស់អ្នកទទួលបានភាពជោគជ័យ។ អ្នកអាចជ្រើសរើសការងារបន្ថែមខាងក្រៅ មានដូចជាលក់អនឡាញ លក់អចលនទ្រព្យ រឺក៏វិនិយោគជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here