ចំនួនអ្នកវិនិយោគផ្សារហ៊ុនបានកើនឡើងដល់ជាង៣០,០០០នាក់ហើយ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់បានបង្ហើបឲ្យដឹងថា រហូតមកទល់ពេលនេះ ចំនួនអ្នកវិនិយោគ ក្នុងផ្សារហ៊ុនបានកើនដល់ជាង៣០,០០០នាក់ហើយ ស្របពេលទំហំនៃការវិនិយោគមានកំនើនខ្ពស់ផងដែរ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ស្របពេលចំនួនអ្នកវិនិយោគដីធ្លីកើនឡើង ចំនួនអ្នកវិនិយោគនៅផ្សារហ៊ុនកម្ពុជា ទាំងជាតិ និងអន្តរជាតិបានកើនឡើងជាង៣០,០០០នាក់ប៉ុណ្ណោះ បើគិតមកទល់ពេលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ចំនួនទឹកប្រាក់បានវិនិយោគនៅផ្សារហ៊ុនកម្ពុជា បានកើនឡើង រហូតដល់ជជាង៨០ម៉ឺនដុល្លារអាមេរិក ក្នុងមួយថ្ងៃនាពេលបច្ចុ​ ប្បន្ននេះ ខណៈទំហំផ្សារហ៊ុននៅប្រទេសថៃ ការវិនិយោគមួយថ្ងៃមានទំហំទឹកប្រាក់រហូតដល់២០០០លានដុល្លារក្នុងមួយថ្ងៃ”។ លោកបន្តថា “ការរីកចម្រើននៃទីផ្សារហ៊ុននៅកម្ពុជា កំពុងដើរទៅមុខផងដែរ ដោយសារទំហំជួញដូរកើនឡើង ប៉ុន្តែយើងមានផលិតផលនៅក្នុងទីផ្សារតិចនៅឡើយ”។

បច្ចុប្បន្ននិយ័តករមូលបត្រកម្ពុជា មានក្រុមហ៊ុនចំនួន១៦ ក្នុងនោះក្រុមហ៊ុនបោះផ្សាយលក់មូលបត្រមានចំនួន៩ និងក្រុមហ៊ុនបោះផ្សាយលក់ប័ណ្ណបំណុលចំនួន៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here