ដោយ: លាងហួរ
ប្រទេសចិន: កាសែតដែលគាំទ្រដោយរដ្ឋាភិបាលចិន បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា អ្នកអភិវឌ្ឍន៍ចិនដែលអស់សង្ឃឹម ក្នុងការលក់ផ្ទះមិនដាច់ កំពុងងាកទៅរកវិធីផ្សេងៗ ដើម្បីបញ្ចុះតម្លៃ ដែលហាក់ដូចជាងាកចេញពីច្បាប់ប្រឆាំងនឹងការបញ្ចុះតម្លៃហួសហេតុ។
អ្នកអភិវឌ្ឍន៍អចលទ្រព្យនៅក្នុងទីក្រុងតូចៗ មួយចំនួនបានលក់ផ្ទះដូរយកអាហារ រួមទាំងស្រូវសាលី ខ្ទឹម ឪឡឹក និងផ្លែប៉ែស ជាការជំនួសការទូទាត់ប្រាក់ និងកាត់បន្ថយចំនួនសាច់ប្រាក់ ដែលអ្នកទិញត្រូវការជាមុន និងធ្វើឱ្យអចលនទ្រព្យមានតម្លៃថោក។

ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន បានដាក់ចេញនូវវិធីពិសេសៗ ដើម្បីជួយជំរុញ ការលក់ផ្ទះ ដោយមានការផ្សព្វផ្សាយដ៏ប្លែកៗ ដូចជា ការប្តូរផ្លែ ឪឡឹក និងផ្លែឈើសម្រាប់គេហដ្ឋាន ។
កាសែតThe Paperបានរាយការណ៍ថា នៅសប្តាហ៍នេះ អ្នកអភិវឌ្ឍន៍ម្នាក់បាននិយាយថា អ្នកទិញអាចប្រើឪឡឹក ដើម្បីទូទាត់សំណងដល់ទៅ១០០.០០០យ័ន(១៤៩៣៥ដុល្លារ) សម្រាប់អាផាតម៉ិនមួយ នៅទីក្រុងណានជីង ក្នុងខេត្តជាំងស៊ូភាគខាងកើត។
ទីក្រុងWuxiក្នុងខេត្តJiangsu អ្នកអភិវឌ្ឍន៍មួយចំនួនក្នុងសប្តាហ៍នេះបាននិយាយថា អ្នកទិញអាចប្រើផ្លែប៉ែស ដើម្បីទូទាត់សងរហូតដល់១៨៨.៨៨៨យ័ន។
ទីក្រុងជាង២២ បានកំណត់ការកាត់បន្ថយតម្លៃ ចាប់តាំងពីពាក់ក ណ្តាលទីពីរ នៃឆ្នាំ២០២១ ដើម្បីការពារការធ្លាក់ចុះ នៃតម្លៃទីផ្សារអចលនទ្រព្យ ដែលធ្វើឱ្យក្រុមហ៊ុនអចលនទ្រព្យពិបាក ក្នុងការកាត់បន្ថយតម្លៃបន្ថែមទៀតដើម្បីជំរុញការលក់។

ការលក់អចលនទ្រព្យ តាមតំបន់ខាងលើបានធ្លាក់ចុះ ក្នុងរយៈពេល១០ខែជាប់ៗគ្នា ក្នុងខែឧសភា ធ្លាក់ចុះ៣១,៧៧ភាគរយ ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានវិធានការបន្ធូរបន្ថយមួយចំនួន តាមទីក្រុងនានាក៏ដោយ៕







