ដោយៈជេស៊ីកា
ក្រុងកែបៈ គំរោងអភិវឌ្ឍន៍ដីលំហែរកាយទំហំ១៥ហិកតា និងបោះទុនវិនិយោគជាង១០លានដុល្លារអាមេរិក បាននិងកំពុងបង្ហាញខ្លួននៅក្រុងកែប និងត្រៀមបើកលក់នៅពេលឆាប់ៗនេះ។
នេះជាគំរោងអភិវឌ្ឍន៍ដីលំហែរ កម្រិតអន្តរជាតិដំបូងគេ នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ដែលស្របនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែបជាតំបន់លំហែរកាយកម្រិតខ្ពស់។
អ្នកនាងឆយ ហ្រ្វីដាអ្នកគ្រប់គ្រងទូទៅនៃគម្រោងដីលំហែរ ដែលដាក់ឈ្មោះ “ឆ្នេរសមុទ្រកោងកាង” បានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៦ ឧសភានេះថា ជាមួយនឹងទស្សនទាននៃការអភិវឌ្ឈថ្មី គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងផ្តល់ជូននូវការអភិវឌ្ឍ តាមផែនការអភិវឌ្ឍន៍ទេសចរណ៍រយៈពេលវែងឆ្នាំ២០២១ ២០៣០របស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តកែបឈានទៅលំដាប់ថ្មីមួយទៀត។
អ្នកនាងបន្តថា “គំរោងឆ្នេរសមុទ្រកោងកាង ផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាតជាមួយឆ្នេរសមុទ្រសក្បុរ ព្រៃកោងកាង ដងព្រែកដែលអាចជិះទូកកំសាន្ត និងអាចផ្សារភ្ជាប់ទៅកាន់សមុទ្រ ពិសេសមានទេសភាពភ្នំ ស្រែអំបិល១៨០ដឺក្រេ”។ អ្នកនាងបន្តថា “យើងក៏ផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ឋ ផ្លូវធំទូលាយ ដើមឈើខៀវស្រងាត់ ផ្កាសាគូរ៉ាព៌ណផ្កាឈូក និងតំបន់លំហែរកំសាន្តជាច្រើនទៀត”។
គម្រោងនេះ នឹងចាប់ផ្តើមបើកទទួលលុយកក់ ចាប់ពីថ្ងៃទី២៣ ខែឧសភាខាងមុខនេះ។
អ្នកនាងឆយ ហ្រ្វីដាបានបន្តថា ជាមួយនឹងបទពិសោធន៍ក្នុងការធ្វើគំរោងដីឡូត៍លំហែរបាយទទួលជោគជ័យកន្លងមក យើងបាននិងកំពុងផ្តល់នូវទំនុកចិត្ត ការលំហែរតាមស្តង់ដាអន្តរជាតិចេញពីគំរោងរបស់យើង ពិសេសអតិថិជន ក៏នឹងទទួលបានផលចំណេញពីការវិនិយោគផងដែរ ព្រោះគំរោងនេះជាគំរោងដំបូងគេ ធំជាងគេ និងមានស្តង់ដាលំដាប់អន្តរជាតិដំបូងគេក្នុងក្រុងកែប។
ខេត្តកែប ត្រូវបានគណកម្មាធិការវាយតម្លៃទីក្រុងស្អាតអាស៊ាន ផ្តល់ពានរង្វាន់បីលើករួចមកហើយ ក្នុងនាមជាខេត្តដែលមានខ្យល់ស្អាត ទឹកស្អាត និងដីស្អាត ពិសេសជាខេត្តដែលមានឧទ្យានជាតិ នៅកណ្តាលក្រុងតែមួយគត់់ ក្នុងចំណោមរាជធានី ខេត្តចំនួន២៥នៅកម្ពុជា។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estateដែលបានវិនិយោគគំរោងនេះ បានមានប្រសាសន៍ឲ្យដឹងផងដែរថា គម្រោងដីឡូតិ៏លំហែរ “ឆ្នេរសមុទ្រកោងកាង” នឹងមានការដាំផ្កាសាគូរ៉ាចំនួន៣០០ដើម ជាមួយនឹងដងព្រែកអាចជិះទូកកំសាន្ត នៅក្នុងគំរោងផ្ទាល់ និងជិះទៅកំសាន្ត ស្ទូចត្រី នៅតាមបណ្តាកោះនានា ក្នុងទឹកដីខេត្តកែប ចេញពីគម្រោងនេះផងដែរ។
លោកបន្តថា “ដោយមើលឃើញសក្តានុពលក្រុងកែប មានភាពសម្បូរបែប និងស្រស់ស្អាត ជាមួយនឹងធម្មជាតិខៀវស្រងាត់ ទើបយើងវិនិយោគគំរោងនេះឡើង ដើម្បីឆ្លើយតបនឹងការនិយម ឬរសនិយមរបស់ប្រជាពលរដ្ឋសម័យថ្មី ដែលចូលចិត្តផ្សារភ្ជាប់ជីវិតជាមួយធម្មជាតិ”។ លោកបន្តថា “ទស្សនទាននៃការអភិវឌ្ឍន៍របស់យើង គឺផ្តល់ឲ្យនូវអ្វីដែលល្អលើសពីការគិតរបស់អតិថិជន និងជាគំរោងងាយស្រួលលក់ ងាយស្រួលចំណេញ និងផ្សារភ្ជាប់ជាមួយទស្សនទាន នៃការអភិវឌ្ឍប្រកបដោយចីរភាព”៕