អស្ចារ្យ! កុំរំលងទស្សនាថ្ងៃរះស្អាតដូចឋានសួគ៌ក្នុងទេវកថា នៅលើអាទិទេពនៃកំពូលភ្នំប្រាសាទព្រះវិហារ

មនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ដឹងពីសម្រស់នៃទិដ្ឋភាពដ៏អស្ចារ្យរបស់ប្រាសាទព្រះវិហារឡើយ ជាពិសេស មិនគួររំលងទស្សនាថ្ងៃរះនាប្រាសាទព្រះវិហារដែលប្រៀបដូចនឹងឋានសួគ៌ អោយយើងបានឃើញច្បាស់នៅនឹងភ្នែក។

ទស្សនីយភាពដ៏អស្ចារ្យជាមួយនិងពន្លឺពណ៌មាស ចែងចាំងលើភ្នំហ៊ុព័ទ្ធទៅដោយលំហូរនៃពពក ក្រោមចង្កេះភ្នំប្រាសាទព្រះវិហារ គឺជាទិដ្ឋភាពមិនអាចបំភ្លេចបាន។

ទិដ្ឋភាពទាំងនេះនាំឱ្យអ្នកប្រៀបប្រាសាទព្រះវិហារទៅនឹងឋានសួគ៌នៃអាទិទេព វីដែលបុព្វបុរសយើងបានសាងថ្វាយចំពោះព្រះអាទិទេពព្រះនាមព្រះស្រីសិខរីស្វរៈ ដែលប្រែថា អាទិទេពនៃកំពូលភ្នំ នោះមែន ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាសាទព្រះវិហារត្រូវបានចាប់ផ្តើមកសាងឡើងដំបូងនៅដើមសតវត្សទី៩ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ (៨០២៨៥០) រហូតដល់រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ (១១១៣១១៥០) ។ ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ (៨៤៤៩៦៨) បានសសេរថា ព្រះអង្គម្ចាស់ឥន្រ្ទាយុទ្ធ ជាព្រះបុត្រារបស់ព្រះបាទជ័យវរ្ម័នទី២ បានទៅធ្វើតបៈនៅភ្នំលិង្គបព៌ត(ប្រាសាទវត្តភូចំប៉ាសាក់ប្រទេសឡាវ) ហើយបាននាំយកលិង្គព្រះឥសូរពីថ្មលិង្គភ្នំធម្មជាតិ (ស្វយម្ភូលិង្គ) មកតម្កល់នៅលើភ្នំព្រះវិហារក្នុងព្រះនាមអាទិទេព ព្រះស្រីសិខរីស្វរៈ ដែលមានន័យថាអាទិទេពនៃកំពូលភ្នំ។ ស្រីសិខរីស្វរៈនេះហើយដែលហៅចំពោះលិង្គព្រះឥសូរតម្កល់នៅប្រាសាទព្រះវិហារ និងជាឈ្មោះប្រាសាទព្រះវិហារសម័យបុរាណផង។

ប្រាសាទព្រះវិហារសាងសង់សម្រាប់ឧទ្ទិសចំពោះព្រះឥសូរក្នុងសាសនាព្រាហ្មណ៍។ប្រាសាទព្រះវិហារមិនគ្រាន់តែជាមោទនភាពក្នុងផ្នែកសិល្បៈវប្បធម៌ប៉ុណ្ណោះទេតែប្រាសាទព្រះវិហារជាមោទនភាពយ៉ាងធំធេងឧត្តុងឧត្តមរបស់ខ្មែរលើគ្រប់វិស័យនិងជាសក្ខីភាពនៃមហាអំណាចរបស់ខ្មែរ។អំណាចនៃការគ្រប់គ្រងដ៏ល្អប្រសើរមួយដែលមានទ្រឹស្តីពិតប្រាកដនិយមមានចក្ខុវិស័យល្អខ្ពង់ខ្ពស់ជាសក្ខីភាពនៃសេចក្តីអង់អាចក្លាហានពូកែរបស់ខ្មែរបន្តវេនគ្នាដោយចីរភាព។កត្តានេះហើយដែលធ្វើឱ្យប្រទេសខ្មែរមានទឹកដីដ៏ធំទូលាយក្លាយជាអាណាចក្រមួយយ៉ាងធំនៅតំបន់អាស៊ីអាគ្នេយ៍។

ប្រាសាទព្រះវិហារត្រូវបានអនុម័តដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងសម័យប្រជុំលើកទី ៣២ នៅក្នុង ទីក្រុងកេបិក ប្រទេសកាណាដា នាថៃ្ងទី ៧ ខែកក្កដា ឆ្នាំ ២០០៨ ដោយអង្ការ UNESCO ៕ កូនខ្មែរគួរចងចាំ!


LEAVE A REPLY

Please enter your comment!
Please enter your name here