ចំណេះដឹង! តើ​អ្នក​ខ្ចី​ត្រូវមាន​គុណសម្បត្តិ​អ្វីខ្លះ​ដើម្បី​ទទួលបាន​ឥណទាន​គេហដ្ឋាន?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញៈ ឥណទាន​គេហដ្ឋាន គឺជា​ប្រភេទ​ផលិតផល​ឥណទាន មាន​រយៈពេល​វែង របស់​ធនាគារ​ណាមួយ ដែល​បាន​បង្កើតឡើង​ដើម្បី​ផ្តល់ជូន​សាធារណជន ដែលមាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ សម្រាប់​ទិញ​គេហដ្ឋាន​ដែល​កំពុងតែ​សាងសង់ ឬ​សាងសង់​រួច ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ឬក៏​សម្រាប់​យកទៅ​សាងសង់​គេហដ្ឋាន លើដី​កម្មសិទ្ធិ​ដែលមាន​ស្រាប់។

ទំហំ​ឥណទាន រយៈពេល​ឥណទាន និង​អត្រា​ការប្រាក់ ត្រូវបាន​កំណត់ដោយ​ធនាគារនីមួយ។ ឥណទាន​គេហដ្ឋាន ត្រូវបាន​ផ្តល់ជូន​អតិថិជន មិន​លើសពី៧០ភាគរយ នៃ​តម្លៃ​សរុប​របស់​គេហដ្ឋាន​ដែល​ត្រូវ​ទិញ ឬ​សាងសង់​គេហដ្ឋាន​លើដី​កម្មសិទ្ធិ ដែលមាន​ស្រាប់​នោះឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រយៈពេល​ខ្ចី​អតិបរមា១០ឆ្នាំ​ចំពោះ ៖

–  អតិថិជន​ជា​កម្មករ និយោជិត កំពុង​បម្រើ​ការងារ​ក្នុង​ស្ថាប័ន​សាធារណៈ និង​ទីភ្នាក់ងារ​ជាតិ-អន្តរជាតិ ដោយ​មិនត្រូវ​លើសពី​អាយុ​ចូលនិវត្តន៍​ឡើយ។

–  អតិថិជន​ផ្សេងទៀត ត្រូវមាន​កាយសម្បទា​រឹងមាំ និង​មាន​អាយុ ចាប់ពី​ពេល​ទទួល​ប្រាក់កម្ចី​រហូតដល់​កាលា​វសាន នៃ​រយៈពេល​ខ្ចីប្រាក់ មិនត្រូវ​លើសពី​អាយុ៦០ឆ្នាំ​ឡើយ។

អត្រា​ការប្រាក់ ចាប់ពី ១១% ដល់ ១៨% ក្នុង​មួយឆ្នាំ ។

លក្ខណសម្បត្តិ​អតិថិជន​ដែល​អាច​ទទួល​ឥណទាន​គេហដ្ឋាន

ជនកម្ពុជា​គ្រប់រូប​ដែលជា​ពលរដ្ឋ​សកម្ម ឬ​ជា​នីតិជន

មាន​ប្រភព​ចំណូល​ច្បាស់លាស់ និង​មាន​និរន្តរភាព(មុខរបរ​អាជីវកម្ម ប្រាក់បៀវត្សរ៍​ឬ​ចំណូលផ្សេងៗទៀត)។

មាន​ប្រវត្តិ កេរ្តិ៍ឈ្មោះ អត្ត​ចរិតល្អ

មាន​ទីលំនៅ​អចិន្ត្រៃយ៍ ដោយមាន​ការបញ្ជាក់​ដឹងឮ​ពី​អាជ្ញាធរ ក្នុង​តំបន់​ដែល​លោកអ្នក​រស់នៅ។

មាន​ឯកសារ​កំណត់​អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here