ស្ថាប័នហិរញ្ញវត្ថុពីររួមគ្នាក្នុងការផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលជំនាញហិរញ្ញវត្ថុដល់ធនធានមនុស្សកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ ស្ថាប័ន DGacademy ដែលជាស្ថាប័នផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងសេដ្ឋកិច្ច និងសមាគមនាយកហិរញ្ញវត្ថុកម្ពុជា (CFO Cambodia)បាន រួមគ្នាផ្សព្វផ្សាយ និងបណ្តុះបណ្តាលជំនាញហិរញ្ញវត្ថុ ទៅដល់ធនធានមនុស្សកម្ពុជាក្នុងជំនាញនេះ ដើម្បីទទួលបានអាជីពកាន់​តែប្រសើរក្នុងការងារ។

លោកតឹក វាសនា ប្រធាននៃCFO Cambodia និងលោកហ៊ឹន សុភាព សហស្ថាបនិកនិងនាយកប្រតិបត្តិ DGacademy បានព្រមព្រៀងគ្នាជំរុញនិងអនវត្តន៍កិច្ចការសំខាន់ ដោយផ្តោតលើការផ្សព្វផ្សាយអោយ មានប្រសិទ្ធិភាព និងបណ្តុះបណ្តាលអ្នកជំនាញហិរញ្ញវត្ថុ បែបអនុវត្តន៍នៅក្នុងប្រទេសកម្ពុជា។

លោកតឹក វាសនា ជាអ្នកជំនាញហិរញ្ញវត្ថុ និងជានាយកប្រតិបត្តិក្រុមហ៊ុនសវនកម្ម Ecovis VSDK & Partners ផងដែរនោះបានមានប្រសា​សន៍ថា  ដោយមើលឃើញតម្រូវការ សម្រាប់ជំនាញហិរញ្ញវត្ថុ ក្នុងអាជីពហិរញ្ញវត្ថុ របស់យុវជននិងអ្នកប្រកបអាជីពនេះ CFO Cambodia ត្រូវបានបង្កើតឡើង និងជួយជ្រោមជ្រែងអភិវឌ្ឍជំនាញ សម្រាប់ដឹកនាំគ្រប់គ្រងកិច្ចការហិរញ្ញវត្ថុ ដោយមានការផ្តល់នូវបទពិសោធន៍ ពិសហសេវិកខ្មែរ និងបរទេស ដើម្បីអោយកាន់តែមានទំនើបកម្ម និងសមត្ថភាព ក្នុងបរិបទដែលប្រែប្រួលឥតឈប់ឈរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហស្ថាបនិកនៃថ្នាលអប់រំឌីជីថល DGacademy លោក ហ៊ឹន សុភាព ដែលបានផ្សព្វផ្សាយ ការចែករំលែកចំណេះដឹងរបស់វាគ្មិនជាច្រើនជំនាញកន្លងមកនោះ បានលើកឡើងថា វាជាការប្រពៃណាស់ ដែលស្ថាប័នទាំងពីរអាចធ្វើការរួមគ្នាបាន បំពេញអោយគ្នាទៅវិញទៅមក ក្នុងប្រព័ន្ធអេកូសាស្ត្រនៃការអប់រំឌីជីថល ផ្តោតលើជំនាញហិរញ្ញវត្ថុ ដោយយកធនធានបញ្ញានៃអ្នកជំនាញ ចែកជាបន្តបង្កើតជាឃ្លាំងចំណេះដឹង និងបណ្តុះបណ្តាលអោយកាន់តែមានប្រសិទ្ធិភាព ដោយប្រើបច្ចេកវិទ្យាចុងក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here