ដោយៈលក្ខិណា
ភ្នំពេញៈ បច្ចុប្បន្ននេះ មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងឥណទានជនបទជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់កម្ចីដល់អតិថិជនរបស់ខ្លួន ដើម្បីធ្វើជាដើមទុនរកស៊ី ក៏ប៉ុន្តែសម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលអាចទទួលប្រាក់បញ្ញើរ ពីអតិថិជនមិនមែនគ្រប់គ្រឹះស្ថានទាំងអស់នោះទេ គឺមានតែមួយចំនួនតូចប៉ុណ្ណោះ។
សំណួរមួយត្រូវបានលើកឡើងថា តើគ្រឹះស្ថានប៉ុន្មានរហូតមកដល់ពេលនេះ ដែលអាចទទួលប្រាក់បញ្ញើពីអតិថិជន ដោយមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា?។បច្ចុប្បន្នមានគ្រឹះស្ថានហិរញ្ញវត្ថុចំនូន៥ប៉ុណ្ណោះ ដែលមានសិទ្ឋទទួលយកប្រាកើបញ្ញើពីអតិថិជន ដូចជា៖
ទី១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC៖ មានការិយាល័យប្រតិបត្តិការចំនួន៧៩ការិយាល័យនៅទូទាំងប្រទេស។ ការរំពឹងទុកក្នុងឆ្នាំ ២០២០នេះ សមតុល្យប្រាក់បញ្ញើអាចនឹងឡើងដល់៧២៤លានដុល្លារអាមេរិក។
ទី២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់៖ មានការិយាល័យចំនួន១៨១ការិយាល័យនៅទូទាំងប្រទេស ដោយមានសមតុល្យប្រាក់បញ្ញើចំនួន១,៧៩ពាន់លានដុល្លារ និងមានអ្នកដាក់ប្រាក់បញ្ញើចំនួន៦០០ពាន់នាក់ គិតត្រឹមដំណាច់ឆ្នាំ២០១៩ ។
ទី៣ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត៖ បច្ចុប្បន្នមានអ្នកដាក់ប្រាក់បញ្ញើ ក្នុងគ្រឹះស្ថាននេះ ចំនួន ៦៨៥លានដុល្លារអាមេរិក និងមានការិយាល័យសរុបទូទាំងប្រទេស១៥៧ការិយាល័យ។
ទី៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ៖ មានការិយាល័យប្រតិបត្តិការចំនួន១៤៩ការិយាល័យ សមតុល្យប្រាក់បញ្ញើគិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ ២០២០នេះមានចំនួនជាង១៨៨លានដុល្លារអាមេរិក។
និងទី៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance៖ មានអ្នកដាក់ប្រាក់បញ្ញើប្រមាណ៦៦លានដុល្លារអាមេរិក គិតនៅត្រឹមដំណាច់ឆ្នាំ២០១៩ ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងដំណាច់ឆមាសទី១ឆ្នាំ ២០២០ ចំនួនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើមាន៦ ក្នុងនោះ១គ្រឹះស្ថានកាលពីម្សិលម៉ិញ បានក្លាយជាធនាគារ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ៕