CMAផ្លាស់ប្តូរប្រធានក្រុមប្រឹក្សាភិបាលថ្មីនៃសមាគមមីក្រូហិរញវត្ថុកម្ពុជា

ដោយៈលក្ខិណា

ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបោះឆ្នោតជ្រើសរើស ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី(LOLC) លោកសុខ វឿន ជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិ២០២២ ដល់២០២៣។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើង ក្នុងមហាសន្និបាតប្រចាំឆ្នាំលើកទី១៦ របស់សមាគមមីក្រូហិរញ្ញវរត្ថុកម្ពុជា នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលមានការចូលរួមពីសមាជិក សមាជិកាជាង១០០ស្ថាប័ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងសេចក្ដីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន ឱ្យដឹងថា បេក្ខជន១១រូបផ្សេងៗទៀត ដែលសុទ្ធសឹងជាថ្នាក់ដឹកនាំគ្រឹះ​ស្ថា​នហិរញ្ញវត្ថុសំខាន់ៗ ក៏ត្រូវបានបោះឆ្នោតជ្រើសរើស ធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសម្រាប់អាណត្តិ ២០២២ដល់២០២៣ផងដែរ។

ក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើរតួនាទីយ៉ាងសំខា​ន់ ក្នុងការដឹកនាំវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងមានសិទ្ធិអំណាចចាំបាច់ ដើម្បីធានាក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការ និងទ្រព្យសម្បត្តិសមាគម ឱ្យបានពេញលេញ និងត្រឹមត្រូវ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គឺជាជាសមាគមវិជ្ជាជីវៈមិនរកប្រាក់ចំណេញ មានគោលដៅធានាអោយបានថាប្រជាជនកម្ពុជាគ្រប់រូប ទទួលបាននូវសេវាហិរញ្ញវត្ថុផ្លូវការ ប្រកបដោយភាពសំបូរបែប ទាន់ពេលវេលា តាមរយៈការប្រព័ន្ធហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព។

លោកសុខ វឿន បច្ចុប្បន្នជាប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី។

លោកសុខ វឿន មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ រួមមាន ការគ្រប់គ្រងទៅលើការអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍន៍ផលិតផល ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងលើឥណទាន ហានិភ័យ ហិរញ្ញវត្ថុ និងធនធានមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here