ចំណេះដឹង​ថ្មី! តើ​អ្វី​ជា​អា​ផាត​ម៉ិ​ន ត្រូវគេ​បែងចែក​ពីគ្នា​ដូចម្តេច?

ដោយៈ​ម៉ា​លីន​ណា

ភ្នំពេញ៖ នៅពេល​និយាយ​ពី​អា​ផាត​ម៉ិ​ន គេ​សំដៅ​ដល់​ការសាងសង់​អាគារ​សម្រាប់​ជួល និង​ប្រើប្រាស់​ដោយ​មនុស្ស​ច្រើន ប៉ុន្តែ​មាន​ម្ចាស់​តែ​ម្នាក់ ខុសពី​ខុន​ដូ​ដែលមាន​ម្ចាស់​ច្រើន។

ប៉ុន្តែ​នៅក្នុង​វិស័យ​អា​ផាត​ម៉ិ​ន មានការ​បែងចែក​គ្នារ​វាង​សេវា​អា​ផាត​ម៉ិ​ន និង​អា​ផាត​ម៉ិ​ន​ផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ​សេវា​អា​ផាត​ម៉ិ​ន និង​អា​ផាត​ម៉ិ​ន​ខុសគ្នា​ដូចម្តេច? អ្នកនាង​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ថ្លែង​ឲ្យ​ដឹង​ដូចខាងក្រោម​នេះ។

សេវា​អា​ផាត​ម៉ិ​ន

សេវា​អា​ផាត​ម៉ិ​ន (Service Apartment ) សំដៅ​ដល់​អា​ផាត​ម៉ិ​ន​កម្រិត A ឬ B ដែល​អ្នកវិនិយោគ បានផ្តល់​សេវា​ពេញលេញ​ដល់​អ្នក​ជួល ដូចជា អាង​ហែល​ទឹក កន្លែង​ហាត់ប្រាណ ស្ទី​ម សោ​ណា សន្តិសុខ ២៤ម៉ោង អ៊ី​ន​ធើ​ណេ​ត​ល្បឿន​លឿន​ជាដើម។ លើសពីនេះ​សេវា​អា​ផាត​ម៉ិ​ន ក៏មាន​ភោជនីយដ្ឋាន​នៅលើ​អាកាស និង​មាន​មី​នី​ម៉ា​ត​នៅ​ជាន់​ខាងក្រោម​ផងដែរ។

បច្ចុប្បន្ន​សេវា​អា​ផាត​ម៉ិ​ន ដែលមាន​សេវាកម្ម​ពេញលេញ​បែបនេះ អាច​ជួល​បាន​តម្លៃ ២០ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ។

អា​ផាត​ម៉ិ​ន​ឬ​អា​ផាត​ម៉ិ​ន​ធម្មតា

អា​ផាត​ម៉ិ​ន​បែបនេះ មាន​ច្រើនជាង​សេវា​អា​ផាត​ម៉ិ​ន ដោយសារ​អ្នក​អភិវឌ្ឍន៍​ពួកគេ​មាន​ជម្រើស​ច្រើន និង​មិនសូវ​ពិបាក​ក្នុង​ការផ្តល់​សេវាកម្ម​ច្រើន​ដល់​អតិថិជន​របស់ខ្លួន។ អា​ផាត​ម៉ិ​ន​ធម្មតា​បែបនេះ មិនមាន​អាង​ហែល​ទឹក ស្ទី​ម សោ ណា និង​ភោជនីយដ្ឋាន ឬ​មី​នី​ម៉ា​ត​នោះទេ។

អា​ផាត​ម៉ិ​ន​ធម្មតា​បែបនេះ អាច​ជួល​បាន​ក្នុងតម្លៃ​ចន្លោះ​ពី១០ ទៅ១៥ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រការ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here