ក្រុមហ៊ុនចុះបញ្ជីក្នុងស្រុកមួយ ទទួលបានអាជ្ញាបណ្ណពីSECC ដើម្បីផ្តល់សេវាកម្មគ្រប់គ្រងមូលនិធិនៅកម្ពុជា

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ គណៈកម្មការមូលបត្រកម្ពុជា (SECC) កាលពីថ្ងៃច័ន្ទបានផ្តល់អាជ្ញាបណ្ណគ្រប់គ្រងមូលនិធិដល់ក្រុមហ៊ុនមូលធនដែលបានចុះបញ្ជីក្នុងស្រុក និងជាអ្នកគ្រប់គ្រងមូលនិធិ OBOR Management Co Ltd។

អាជ្ញាប័ណ្ណនេះនឹងអាចអនុញ្ញាតឱ្យក្រុមហ៊ុន OBOR Management ដើម្បីផ្តល់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាជាមួយនឹងការផ្តល់មូលនិធិដែលគ្រប់គ្រងដោយគណៈកម្មការមូលបត្រកម្ពុជា។

គណៈកម្មការមូលបត្រកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០១៨ បានបង្ហាញនូវអាជ្ញាប័ណ្ណថ្មីៗទាក់ទងនឹងគម្រោងវិនិយោគរួម (CISs) ដូចជាអាជ្ញាប័ណ្ណគ្រប់គ្រងមូលនិធិ ដែលអាចឱ្យបុគ្គល ឬអង្គភាពដើរតួជាអ្នកគ្រប់គ្រងមូលនិធិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងវិនិយោគរួម គឺជាប្រភេទនៃគំរូអាជីវកម្មមួយដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងមូលនិធិ កៀរគមូលធនពីក្រុមអ្នកវិនិយោគ និងសាធារណៈជនឱ្យវិនិយោគនៅក្នុងគម្រោងជាក់លាក់នាមួយ។ មូលនិធិអាចត្រូវបានចាក់បញ្ចូលទៅក្នុងអចលនទ្រព្យ ភាគហ៊ុន សញ្ញាបណ្ណ វិស័យកសិកម្ម បច្ចេកវិទ្យា និងគម្រោងដែលមានហានិភ័យទាបជាទូទៅ។

ផលប័ត្រវិនិយោគទាំងនេះ ត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងមូលនិធិ ហើយផលចំណេញត្រឡប់ និងប្រាក់ចំណេញ ត្រូវបានចែករំលែកដោយផ្អែកលើចំនួនទឹកប្រាក់នៃការវិនិយោគពីវិនិយោគិនម្នាក់ៗ។
លោក Christophe Forsinetti ប្រធានក្រុមហ៊ុន OBOR បានមានប្រសាសន៍ថា ក្រុមហ៊ុនបានវិនិយោគនៅក្នុងក្រុមហ៊ុនកម្ពុជាជាច្រើនក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ។

លោកបានមានប្រសាសន៍ថា “យុទ្ធសាស្រ្តវិនិយោគរបស់យើងនឹងកាន់តែរីកចម្រើនថែមទៀតនៅក្នុងបរិបថដែលមានបទប្បញ្ញត្តិយ៉ាងរឹងមាំ ដោយារបទពិសោធន៍របស់ក្រុមអ្នកគ្រប់គ្រងរបស់យើងនៅក្នុងទីផ្សារជុំវិញពិភពលោក”។

លោក បានថ្លែងថា “អាជ្ញាបណ្ណនេះនឹងផ្តល់ទំនុកចិត្តដល់វិនិយោគិន និងអនុញ្ញាតឱ្យយើងប្រមូលការវិនិយោគកាន់តែច្រើនទៅសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោក បានឱ្យដឹងទៀតថា “លើសពីនេះទៀត មធ្យោបាយវិនិយោគ ដែលត្រូវបានអនុញ្ញាតក្រោមអាជ្ញាបណ្ណ នឹងពង្រីកយុទ្ធសាស្រ្តហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងការចាប់ផ្តើមអាជីវកម្មថ្មី ក្រៅពីប្រាក់កម្ចីរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ខណៈដែលអនុញ្ញាតឱ្យវិនិយោគិនក្នុងស្រុកធ្វើពិពិធកម្មវិនិយោគថ្មីៗ”។

លោក បានបន្ថែមថា “យើងទន្ទឹងរង់ចាំបង្កើតមូលនិធិសហគ្រាសធុនតូច និងមធ្យមជាលើកដំបូងនៅកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here