មីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទានក្នុងទំហំទឹកប្រាក់ ៨,២ពាន់លានដុល្លារអាមេរិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុ បានចាក់បញ្ចូលទឹកប្រាក់យ៉ាងច្រើនដ​ល់សេដ្ឋកិច្ចជាតិ ដោយប្រជាពលរដ្ឋជាង២លាននាក់ បានទទួលឥណទានពីវិស័យនេះ។

លោកគា បូរាណប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទាន ដល់អតិថិជននូវទំហំទឹកប្រាក់៨,២ពាន់លានដុល្លារអាមេរិកដល់អតិថិជនជាង២លាននាក់ និងមានអ្នកប្រាក់បញ្ញើប្រមាណ២,៨លាននាក់ និងមានទឹកប្រាក់បញ្ញើជិត៤ពាន់លានដុល្លារអាមេរិក ហើយក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ទាំងមូលមានស្ត្រីប្រមាណ៨០ភាគរយ នៃអតិថិជនសរុបក្នុងវិស័យមីក្រូហិរញ្ញវត្ថុ គិតត្រឹមដំណាច់ត្រីមាសទី៣ឆ្នាំ២០២១ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមទៀតថា ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម ក្នុងនោះ ប្រមាណជា២០,៩ភាគរយ ប្រើប្រាស់សម្រាប់វិស័យពាណិជ្ជកម្មនិងជំនួញ ប្រមាណ១៥,៩ភាគរយ សម្រាប់វិស័យសេវាកម្ម និងប្រមាណ១៩,៣ភាគរយសម្រាប់វិស័យកសិកម្ម។ អ្វីដែលជាការកត់សម្គាល់អាជីវករជាស្ត្រីមានអត្រាភាគរយ ជោគជ័យខ្ពស់បើធៀបនឹងបុរស ជាពិសេសគឺការគ្រប់គ្រងរឿងហិរញ្ញវត្ថុលុយកាក់ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here