ទីក្រុងរណប ING CITY កំពុងដើរតាមផែនការមេរបស់ខ្លួន

ដោយស៊ីវ ម៉េង

ភ្នំពេញៈ ស្ថិតនៅលើផ្ទៃបឹងធំល្វឹងល្វើយនាអតីតកាល បច្ចុប្បន្នទីក្រុងរណបធំជាងគេនៅភាគខាងត្បូងរាជធានីភ្នំពេញ (ING CITY )បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួនហើយ។

អាគារខុនដូខ្ពស់ៗកប់ពពកជាច្រើន បាននិងកំពុងលេចវត្តមាននៅទីក្រុងរណបនេះ ខណៈលំនៅដ្ឋានប្រណីតៗសំរាប់ពួកអភិជនបានសាងសង់ឡើងរៀងរាល់ថ្ងៃ ស្របពេលមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិចំនួនបី បាននិងកំពុងសាងសង់ប្រណាំងគ្នារៀងរាល់ថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តើ ING CITY នឹងត្រូវរៀបចំអភិវឌ្ឍន៍យ៉ាងដូចម្តេច? យោងតាមថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុននេះបានឲ្យដឹងថា ផែនការមេរបស់ក្រុមហ៊ុន ING Holding ដែលកំពុងគ្រប់គ្រងការអភិវឌ្ឃ ទីក្រុងរណប ING CITY បានឲ្យដឹងថា ទីក្រុងរណបនេះ គ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជា​ទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។

គំរោងសំខាន់ៗដែលត្រូវអភិវឌ្ឍនៅតំបន់នេះ រួមមាន ទី១ ក្រុមហ៊ុនរៀបចំការអភិវឌ្ឍន៍តំបន់នេះ ជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ ទី២ ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះ ជាមជ្ឈមណ្ឌលលំនៅដ្ឋានស៊ីវិល័យ និងបែបសហកម្មសិទ្ឋ ទី៣ ប្រែក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលបច្ចុប្បន្នមានផ្សារទំនើបធំៗ​ចចំនួន៣រួចទៅហើយ បាននិងកំពុងសាងសង់នៅតំបន់នេះ ដូចជា EAON Mall3, Peng Huorth Diamond , Chip Mong Mall ។

ទី៤ ក្រុមហ៊ុនក៏មានបំណងរៀបចំតំបន់នេះ ជាស្ថានីយ៍ចំណតយានយន្តលំដាប់អន្តរជាតិ ទី៥ រៀបចំជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន និងទី៦ មជ្ឈមណ្ឌលកីឡា ការកំសាន្តជាដើម។

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សា​លារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះ​ស្រាយ​បញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែល​មានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមាន​ដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋា​រចនាសម័​ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here