ក្រុមហ៊ុនហិរញ្ញវត្ថុសឹង្ហបុរី នឹងកៀគរប្រាក់ ៧៣លានដុល្លារក្នុងការពង្រីកខ្លួននៅកម្ពុជា និងតំបន់ឥណ្ឌូចិន

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន Evergreen Assets Management ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបុរី កំពុងកៀគរប្រាក់ឱ្យបានចំនួន ៧៣ លានដុល្លារ (១០០ លានដុល្លារសឹង្ហបុរី) ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងកម្ពុជា សឹង្ហបុរី និងតំបន់ឥណ្ឌូចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Deal Street Asia នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Evergreen ទទួលបានការដាក់ទុនវិនិយោគប្រមាណ ២៥ លានដុល្លារសឹង្ហបុរីពីវិនិយោគិន។ ក្រុមហ៊ុនបានឱ្យតំណែងលោកដាវីជេហ្គូ នៃក្រុមហ៊ុន Passion Venture Capital ក្នុងនាមជាអ្នកគ្រប់គ្រងមូលនិធិនេះ។

ដោយប្រើថវិកានេះ ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមពង្រីកនៅកម្ពុជាតាមរយៈអាជីវកម្មមីក្រូហិរញ្ញវត្ថុ។ ក្នុងខែមីនាឆ្នាំនេះ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណគ្រឹះស្ថានហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជា ដើម្បីអនុវត្តហិរញ្ញប្បទានមីក្រូ។
លោក David Yong នាយកប្រតិបត្តិក្រុមហ៊ុន បានថ្លែងថា ការទទួលអាជ្ញាបណ្ណនេះនឹងអាចឱ្យក្រុមហ៊ុន Evergreen ជួយដល់អាជីវកម្មខ្នាតជាច្រើន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “យើងសង្ឃឹមថា អាជីវកម្មហិរញ្ញវត្ថុមីក្រូរបស់យើង ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន នឹងចូលរួមចំណែកក្នុងការរីកចម្រើនរបស់កម្ពុជា ដែលកំពុងមានមត្រូវការហិរញ្ញប្បទាន ដើម្បីរក្សា សហគ្រាសធនតូច និងមធ្យម (SMEs) និងបុគ្គលអាជីវកម្មបន្តដំណើរការទៅមុខបន្ថែមទៀត”។

លោក បានឱ្យដឹងទៀតថា “ជាមួយគ្នានេះដែរ យើងក៏មានបំណងជួយដល់ស្ត្រីនៅកម្ពុជា ដែលជាធម្មតាមិនទទួលសូវពីធនាគារ ដើម្បីផ្តល់ឱ្យពួកគាត់ធ្វើអាជីវកម្មដោយខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here