ដោយ: ម៉ាលីស
ភ្នំពេញៈ ពិតណាស់ម្ចាស់អចលនទ្រព្យ អាចចាត់ចែងការលក់ឬជួលអចលនទ្រព្យរបស់ខ្លួនទៅដល់អតិថិជនបាន ដោយមិនចាំបាច់ប្រើប្រាស់សេវាកម្ម ក្រុមហ៊ុនអចលនទ្រព្យ ប៉ុន្តែវានាំតែខាតបង់ផលប្រយោជន៍ ខណៈដែលអាចចំណេញបាន និងមានភាពងាយស្រួលផងនោះ។
ការប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ ធ្វើឲ្យម្ចាស់អចលនទ្រព្យ បានអត្ថប្រយោជន៏រួមមាន៖
១ ចំណេញពេលវេលា
ដល់ថ្នាក់មានអចលនទ្រព្យ រឺក្លាយជាម្ចាស់អចលនទ្រព្យ នរណាធ្លាប់ទៅហើយ ប្រហែលជាពេលវេលាសំខាន់ជាងប្រាក់ទៅទៀត។ កាលណាម្ចាស់អចលនទ្រព្យ ប្រគល់សិទ្ធិលក់ ឬជួលអចលនទ្រព្យទៅក្រុមហ៊ុន អចលនទ្រព្យ ធ្វើការលក់រឺជួល ទៅអតិថិជនធ្វើឱ្យគាត់ចំណេញពេលវេលា ក្នុងការគិតគូរផ្សព្វផ្សាយ ស្វែងរកអតិថិជនជំនួសដោយក្រុមហ៊ុនអចលនទ្រព្យជាអ្នកផ្សព្វផ្សាយ ស្វែងរកអតិថិជនឬបង្កើតយុទ្ធសាស្ត្រលក់ជំនួសខ្លួន។
ធ្វើបែបនេះ គឺធ្វើឲ្យម្ចាស់អចលនទ្រព្យចំណេញពេលវេលា ហើយយកពេលនេះធ្វើឲ្យចិត្តមានប្រយោជន៍ជាង។
២ អាចលក់ ឬជួលអចលនទ្រព្យបានឆាប់
ម្ចាស់អចលនទ្រព្យ គឺជាអ្នកដែលមានអចលនទ្រព្យនៅក្នុងដៃ ប្រៀបដូចជាមានទំនិញនៅក្នុងដៃ។ ចំណែកភ្នាក់ងារ ឬក្រុមហ៊ុនអចលនទ្រព្យគេមានអតិថិជនជាច្រើននៅក្នុងដៃ ប្រៀបដូចជាមានទីផ្សារដ៏ធំនៅក្នុងដៃ។ ដូច្នេះហើយគេអាចស្វែងរក រឺជ្រើសរើសអតិថិជនតម្រូវអចលនទ្រព្យឆាប់រហ័សជាងគេ។ ពេលវេលាមានតម្លៃខ្លាំងណាស់ ពេលវេលាជាមាសប្រាក់ ប្រសិនបើអចលនទ្រព្យជួល ឬលក់អចនទ្រព្យរបស់ខ្លួនក្រចេញទៅ ដោយប្រើរយៈពេលយូរ គឺជាការខាតដ៏ធំ គឺខាតបង់ប្រាក់ជួល ឬការប្រាក់។
បើផ្ទះជួលក្នុងតម្លៃ ៣០០០ ដុល្លារក្នុងមួយខែការបើជួលមិនដាច់រយៈពេលមួយថ្ងៃមានន័យថាខាតបង់១០០ដុល្លារ។ បើផ្ទះត្រូវលក់តម្លៃមុន ១,០០០,០០០ដុល្លារ ស្មើរការប្រាក់ ១០,០០០ដុល្លារ មានន័យថាមួយថ្ងៃ ៣៣៣,៣៣ដុល្លារ។ បើលក់មិនដាច់មួយថ្ងៃ មានន័យថា ត្រូវខាតបង់ប្រាក់ ៣៣៣,៣៣ ដុល្លារ។
ពិតមែនហើយមានម្ចាស់អចលនទ្រព្យខ្លះ ខ្លាចខាតបង់ប្រាក់កម្រៃជើងសារ ទៅលើភ្នាក់ងារ ឬក្រុមហ៊ុនអចលនទ្រព្យហើយសុខចិត្តស្វែងរក រឺចាំអតិថិជនមកទិញឬជួលដោយខ្លួនឯង។ ការនេះយោងតាមហេតុផលខាងលើ នាំឲ្យមានការខាតបង់ទៅវិញទេការណាក្រមានអតិថិជនមកជួល ឬទិញមានន័យថាការខាតបង់ប្រាក់ឬផលប្រយោជន៍។
៣ ទទួលបានអតិថិជនល្អ
អតិថិជនសំដៅដល់អតិថិជនអ្នកអាចហ៊ានទិញ រឺជួលក្នុងតម្លៃស្តង់ដារនិងមិនបង្កឲ្យមានមហន្តរាយអ្វី ដល់ម្ចាស់អចលនទ្រព្យ ប្រសិនបើម្ចាស់អចលនទ្រព្យបានអតិថិជនល្អនឹងនាំឲ្យគេមានភាពចំណេញស្រាប់។ គេអាចទិញ ឬជួល ក្នុងតំលៃថ្លៃឬគេអាចហ៊ានជួលក្នុងតម្លៃថ្លៃរយៈពេលយូរ និងគោរពកិច្ចសន្យាបានត្រឹមត្រូវ ដែលសុទ្ធសឹងជាកត្តាដែលនាំឲ្យម្ចាស់ទ្រព្យចំណេញច្រើន ជួនកាលអតិថិជនល្អ ធ្វើអោយតំលៃផ្ទះរបស់អ្នកមានហាងឆេង និងមានកេរ្តិ៍ឈ្មោះល្អទៀតផង៕