ទីតាំងលក់រាយកើនឡើង ខណៈតម្លៃជួលនិងអត្រាប្រើប្រាស់បន្តធ្លាក់ចុះ

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ទីផ្សារលក់រាយតាមរយៈផ្សារទំនើប និងផ្សារបែបសហគមន៍៍បានបន្តកើនឡើងនូវការផ្គត់ផ្អង់ ប៉ុន្តែតម្លៃជួល និងអតត្រាប្រើប្រាស់នៅតែបន្តន្រធ្លាក់ចុះ ដោយ​សារ​វិបត្តិកូវីដ១៩។

​យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​ ដែលបានបង្ហាញកាលពីពេលថ្មីៗនេះបានឲ្យដឹងថា កាលពី​ត្រីមាស​ទី​ ៣ កន្លងមក​ក្នុង​រាជធានី​ភ្នំពេញ​មាន​កន្លែង​លក់រាយ​ប្រភេទ Community Mall ចំនួន ៣ បានដាក់​ចូល​ទីផ្សារ​ដែល​រួមមាន​គម្រោង SCG Design Village, The Commune និង MC Park​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍៍សិក្សាដដដែលបានបង្ហាញឲ្យដឹងទៀតថា សម្រាប់​អត្រា​ប្រើប្រាស់​របស់​កន្លែង​លក់រាយ​នៅ​ភ្នំពេញ ​ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០២១ គឺមាន​ចំនួន ៦៧,៧ ​ភាគរយ​ធ្លាក់ចុះ ៣,៨ ​ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១​។

រីឯ​តម្លៃ​ជួល​ក្នុង​ត្រីមាស​ទី​៣ គឺ​កន្លែង​ជួល​លក់រាយ​ប្រភេទ Prime High Street (​ហាង​លក់ទំនិញ​តាម​ផ្លូវធំៗ​) មានតម្លៃ​ជួល​មធ្យម ២៣,៦០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​រយៈពេល ១ ​ខែ ធ្លាក់ចុះ ០,៤ ​ភាគរយ​ធៀប​ត្រីមាស​ទី​២ ឆ្នាំ​ ២០២១, Shopping Mall (​ផ្សារ​ទំនើប​ខ្នាត​ធំ​) មានតម្លៃ ៤០,៨០ ​ដុល្លារ ធ្លាក់ចុះ ២,៤ ​ភាគរយ​, Retail Podium (​ហាង​លក់ទំនិញ​តាម​អគារ​ពាណិជ្ជកម្ម​) មានតម្លៃ ២៤,៣០ ​ដុល្លារ ធ្លាក់ចុះ ៩ ​ភាគរយ និង Community Mall មានតម្លៃ​ថេរ ២១,៥០​ដុល្លារ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ឲ្យដឹងថា ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ លើ​ពិភពលោក​កាលពី​ដើមឆ្នាំ​ ២០២០ ទីផ្សារ​កន្លែង​ជួល​លក់រាយ​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ ប៉ុន្តែ​អ្វីដែល​ជា​ការដាក់​សម្ពាធ​បន្ថែម​នោះ គឺ​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ ដែល​បង្ខំ​ឱ្យ​អាជ្ញាធរ​បិទ ​កន្លែង​លក់រាយ​មួយចំនួន​ ដើម្បី​កាត់ផ្តាច់​ការឆ្លង​ជំងឺ​កូវីដ ​១៩​។

អ្នកនាង កេសា បាន​អះអាង​ថា នឹងមិន​ងាយ​ងើបឡើង​វិញ​ទេ​ នៅក្នុង​អំឡុងពេល​ខាងមុខ​ឆាប់ៗ​នេះ ព្រោះ​ក្តីបារម្ភ​ពី​ការផ្ទុះ​ជាថ្មី​នៃ​ជំងឺ​កូវីដ-១៩ និង​ការដាក់ចូល​ទីផ្សារ​នៅតែមាន​ជា​បន្តបន្ទាប់​៕

LEAVE A REPLY

Please enter your comment!
Please enter your name here