ទំហំជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុន PAS បានហក់ឡើងប្រមាណ២១ភាគរយក្នុងត្រីមាសទី២

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ក្នុងត្រីមាស ទី២ ឆ្នាំ២០២០ ថ្លៃបិទភាគហ៊ុនរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ប្រែប្រួលក្នុងចន្លោះពី ១២.៨៤០ រៀល ដល់ ១៧. ៥៤០ រៀល ខណៈទំហំជួញដូរកើនឡើងប្រមាណ ២១% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលកើនឡើងពី ៨៧.៨៧១ ភាគហ៊ុន ដល់ ១០៦.០១៧ ភាគហ៊ុន ក្នុងត្រីមាសទី២ ឆ្នាំ២០២០។

នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន PAS ដែលដាក់ជួនផ្សារមូលបត្រកម្ពុជាកាលពីពេលថ្មីៗនេះ។
របាយការណ៍បាន ឱ្យដឹងថា តម្លៃ ជួញដូរភាគហ៊ុនសរុបមានចំនួនប្រហែល ១,៦៥២ លានរៀល (ប្រហែល ៤០៣, ៦០ ពាន់ដុល្លារសហរដ្ឋ អាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បរិមាណបញ្ហាលក់ភាគហ៊ុន PAS សរុប ដែលបានដាក់បញ្ចូលក់ដោយវិនិយោគិនជនជាតិខ្មែរមានចំនួន ៧៨, ៩៩ % និងបញ្ហាលក់ធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ២១,០១% នៃបរិមាណ ដាក់បញ្ចូលក់សរុប។
ក្នុងនោះដែរ បរិមាណបញ្ជាលក់ភាគហ៊ុន PAS ធ្វើឡើងដោយវិនិយោគិនរូបវន្តបុគ្គលមានចំនួន ៩៩, ៦៧ ក្រុមហ៊ុនមូលបត្រមានចំនួន ០,៣៣% និងពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គលនោះទេ។

ចំពោះបរិមាណបញ្ជាទិញភាគហ៊ុន PAS សរុបដែលបានដាក់បញ្ជាទិញដោយវិនិយោគិនជនជាតិ ខ្មែរមានចំនួន ៨៥, ៧៧ %, និងបញ្ជាទិញធ្វើឡើងដោយវិនិយោគិនបរទេសមានចំនួន ១៤ បរិមាណដាក់បញ្ជាទិញសរុប , ២៣% នៃ ។ ក្នុងនោះដែរ បរិមាណបញ្ជាទិញភាគហ៊ុន PAS ទាំងអស់ធ្វើឡើងដោយ វិធិ យោតិនៃរូបវន្តបុគ្គលចំនួន ១០០% ដោយ ទេ។ ពុំមានការចូលរួមពីវិនិយោគិននីតិបុគ្គល និងក្រុមហ៊ុនមូលបត្រនោះទេ។

បើយោងតាមរបាយការណ៍ប្រចាំឆ្នាំបានពីក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនកុងតឺន័រផ្ទុកនៅកំពង់ផែនេះបានកើនឡើង ១៧ ភាគរយ ដោយកើនដល់ចំនួនសរុប ៦៣៣ ០៩៩ កុងតឺន័រត្រឹមចុងឆ្នាំមុន។ ចំនួនគិតជាតោនសរុបបានកើនឡើង ២២,៦ ភាគរយដែលកើនឡើងដល់ជាង ៦,៥ លានតោន ខណៈដែលចំនួនសរុបនាវាដែលឆ្លងកាត់បានកើនឡើង ១៥,៥ ភាគរយដល់ ១ ៦៦១ គ្រឿង។

PAS បានរាយការណ៍ប្រាក់ចំណូលចំនួន ៨៣,៤៨ លានដុល្លារកាលពីឆ្នាំមុន កើនឡើង ២១,១៧ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងប្រាក់ចំណេញប្រតិបត្តិការចំនួន ២០,៣៤ លានដុល្លារ កើនឡើង ២៧ ភាគរយ។ នេះបើយោងតាមឯកសាររបស់ខ្លួនផ្ញើទៅផ្សារហ៊ុន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងកាលពីខែកុម្ភៈថា រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ចំណតកុងតឺន័រថ្មីមួយរបស់កំពង់ផែនេះ ដើម្បីឲ្យមានជម្រៅជ្រៅជាង ១៤,៥ ម៉ែត្រ ដែលអាចបម្រើសេវាកម្មប្រហែល ៩៣ ភាគរយនៃនាវាធំៗទាំងអស់ធ្វើដំណើរនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចចូលចតដោយផ្ទាល់ ដោយមិនចាំបាច់ឈប់នៅប្រទេសសិង្ហបុរី ឬទីក្រុងហុងកុងឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here