លោកហ៊ុន ម៉ានីៈកីឡដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់នៅក្នុងឆ្នាំ២០២២ខាងមុខនេះ

ដោយៈសិរីជេស៊ីកា

ភ្នំពេញៈ តំណាងរាស្រ្តខេត្តកំពង់ស្ពឺនិងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា លោកហ៊ុន ម៉ានីបានមានប្រសាសន៍ឲ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងបញ្ចប់នៅឆ្នាំ២០២២ឆាប់ៗខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកហ៊ុន ម៉ានីបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនកាលពីចុង​សប្តាហ៍មុនថា “បើទោះជាខ្ញុំមិនបានចូលរួមដំណើរដោយផ្ទាល់ក្តី (due to direct contact) ការយកចិត្តទុកដាក់លើដំណើរការសាងសង់ កីឡដ្ឋានខេត្តកំពង់ស្ពឺយើង នៅតែជាអាទិភាពមួយសម្រាប់ខ្ញុំ”។

លោកបន្តថា តាមការឲ្យដឹងពីក្រុមការងារ ដែលបានចុះផ្ទាល់ ដំណើរការសាងសង់បាន និងកំពុងប្រព្រឹត្តិទៅយ៉ាងសស្រាក់សស្រាំ ឈានឆ្ពោះទៅការបិទបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ២០២២ ឆាប់ៗខាងមុខនេះ។

លោកហ៊ុន ម៉ានីបានបន្តទៀតថា “ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណដល់ក្រុមការងារខ្ញុំផ្ទាល់ និងក្រុមការសារសាងសង់ ដែលបានយកចិត្តទុកដាក់តាមភារកិច្ចរបស់ខ្លួន”។លោក​បន្តថា “ខ្ញុំក៏មិនភ្លេច ចូលរួមជាថ្មីម្តងទៀត អបអរសាទរដល់អ្នកកំពង់ស្ពឺយើង ចំពោះសមិទ្ធិផលថ្មីមួយទៀត ដែលនឹងលេចចេញជារូបរាងនៅក្នុងពេលដ៏ខ្លីខាងមុខនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here