គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេពង្រីកវិសាលភាពផ្ទេរប្រាក់ឆ្លងប្រទេ​ស​កាន់តែធំ

ដោយៈលក្ខិណា

ភ្នំពេញៈ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ បានពង្រីកវិសាល​ភាពក្នុ​ងកា​រផ្ទេ​រ​ប្រាក់​ទៅ​កាន់​ទីផ្សារ​បរទេស​កាន់​តែទូលំទូលាយ ដោយអតិថិជនចំណាយថ្លៃសេវាតិចបំផុតគឺ១ដុល្លារប៉ុណ្ណោះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះបានឱ្យដឹងថាកម្មវិធីផ្តល់ជូនពិសេស មិនធ្លាប់មានពីមុន សម្រាប់ការវេរលុយទៅក្រៅប្រទេស ត្រឹមតែ១ដុល្លារ រហូតដល់ចំនួន១២ប្រទេស ដែល​ផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ សម្រាប់ការវេរពី AMK Mobile តាមរយៈ UnionPay និង EMQ LTD ទៅកាន់ប្រទេសរួមមានដូចជា ប្រទេសចិន ថៃ វៀតណាម ហ្វីលីពីន ជប៉ុន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហុងកុង ម៉ាកាវ កូរ៉េ និងសិង្ហបុរី។

សេចក្ដីប្រកាសនេះឱ្យដឹងថា ការផ្តល់ជូនតម្លៃពិសេសនេះ នឹងផ្តល់ផ​លចំណេ​ញ​លើ​សលុ​​បស​ម្រា​ប់​អ្ន​ក ​ដែ​លមា​ន​ត​ម្រូវ​ការវេរលុយ ទៅបណ្តាទីផ្សារ និងប្រទេសខាងលើ នេះចាប់ពីថ្ងៃនេះ រហូតដល់ចុងឆ្នាំ២០២១។ បន្ថែមលើនេះទៀត ជាមួយបទពិសោធន៍ធនាគារទំនើបទាន់សម័យ របស់កម្មវិធីទូរស័ព្ទដៃAMK Mobile ធ្វើឱ្យអ្នកប្រើប្រាស់ កាន់​តែងាយស្រួលក្នុងវេរលុយក្នុង និងទៅក្រៅប្រទេសជាពិសេស ទៅកាន់សាច់​ញាតិ​ប​ង​ប្អូន ឬដៃគូ រកស៊ី ដែលកំពុងរស់នៅតាមបណ្តា ប្រទេសខាងលើ តាម​រយៈប​ណ្តាញ​ប្រតិបត្តិ​ការ​ដ៏​ទូលំ​ទូលាយ​របស់ UnionPay និង EMQ បានយ៉ាងឆាប់រហ័ស សុវត្ថិភាពខ្ពស់ និងសន្សំសំចៃថែមទៀតផង។

លោក ជា រតនា នាយកប្រតិបត្តិគ្រប់គ្រងបណ្តាញភ្នាក់ងារ បានមានប្រសាសន៍ថា កិច្ចស​ហការ​ផ្តល់​ជូ​ន​ពិ​សេស​នេះ មិនត្រឹមតែអាចជួយ សន្សំសំចៃខ្ពស់ដល់អ្នកប្រើប្រាស់នោះទេ ថែមទាំ​ងផ្ត​ល់​ឱកាស​ឱ្យ​ពួក​គេ អា​ចប្រើ​ប្រា​ស់​សេ​វាកម្មហិរញ្ញវត្ថុ ជាច្រើនទៀតរបស់ AMK Mobile ដោយមិនអស់ថ្លៃសេវា។

លោកបញ្ជាក់ថា ដើម្បីអាចផ្ទេរប្រាក់អស់ថ្លៃសេវាត្រឹមតែដុល្លារ ទៅកាន់ទីផ្សារ និងប្រទេសទាំង១២នេះ អតិថិជនគ្រាន់តែដោនឡូត និងចុះឈ្មោះប្រើប្រាស់កម្មវិធី AMK Mobile តាមតំណនេះ http://onelink.to/ss87zk​ ឬ អាចបើកគណនីដោយខ្លួនឯងបានភ្លាមៗប្រសិនបើមិនទាន់មានគណនីនៅ អេ អឹម ខេ បន្ទាប់មកចុច ប៊ូតុង វេរលុយ នៅលើកម្មវិធី រួចជ្រើសរើសយកប្រតិបតិបត្តិការ “វេរទៅកាត UnionPay ឬ EMQ” និង បំពញព័ត៌មានចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here