ក្រុមហ៊ុនជីករ៉ែធំបំផុតទី២ក្នុងពិភពលោក Rio Tinto គ្រោងចំណាយ ៧,៥ពាន់លានដុល្លារដើម្បីសង្គ្រោះបរិស្ថាន

ដោយៈសុខុម

មែលប៊ន: ក្រុមហ៊ុនជីករ៉ែអង់គ្លេស-អូស្រ្តាលី Rio Tinto ដែលធំបំផុតទី២ ក្នុងពិភពលោកបានប្រកាសកាលពីថ្ងៃពុធ ទី២០ តុលា នូវផែនការចំណាយដល់ទៅ៧.៥ពាន់លានដុល្លារអាមេរិក ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ឱ្យបាន៥០%នៅត្រឹមឆ្នាំ២០៣០ ដែលច្រើនជាង៣ដងបើធៀប នឹងគោលដៅដែលខ្លួនបានកំណត់មុននេះ។

ខណៈក្រុមហ៊ុនផលិតដែកនានា បន្តការជំរុញរបស់ខ្លួន ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូន ស្របតាមការប្តេជ្ញាចិត្តរបស់ពិភពលោក ក្នុងការកាត់បន្ថយការបំភាយកាបូនឱ្យមកនៅកម្រិតសូន្យ ត្រឹមឆ្នាំ២០៥០ ក្រុមហ៊ុន Rio Tinto ប្រកាសថា ខ្លួនបានព្យា​យាមកាត់បន្ថយ ការបំភាយកាបូនវិសាលភាពទី១ (Scope 1) និងវិសាលភាពទី២ (Scope 2) របស់ខ្លួននៅត្រឹមដំណាច់ទសវត្សរ៍នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបំភាយឧស្ម័នកាបូនវិសាលភាពទី១ សំដៅដល់ការបំភាយដោយផ្ទាល់ពីសំ​ណាក់ក្រុមហ៊ុន ហើយការភាយឧស្ម័នកាបូនវិសាលភាពទី២ សំដៅដល់ការបំភាយដោយប្រយោលក្នុងកម្រិតជាក់លាក់ណាមួយ។

លោក Jakob Stausholm នាយកប្រតិបត្តិក្រុមហ៊ុន Rio Tinto បានថ្លែងថា “វាជាការផ្លាស់ប្ដូរយ៉ាងធំ ប៉ុន្តែវាជាអនាគតសម្រាប់ក្រុមហ៊ុន Rio Tinto”។

ដើម្បីសម្រេចបានគោលដៅនេះ ក្រុមហ៊ុន Rio Tinto នឹងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ បង្កើនការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ឆ្ពោះទៅរកមាគ៌ាកាត់បន្ថយ ការបំភាពឧស្ម័នកាបូនឱ្យមកនៅកម្រិតសូន្យ ហើយក៏បង្កើនការចំណា​យទ្វេដង ដើម្បីជំរុញកំណើនរ៉ែដែលមានសារៈសំខាន់ ចំពោះការផ្លាស់ប្តូរថាមពល ឱ្យឈានដល់ ប្រមាណ៣ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៣ ទៅផងដែរ។

ក្រុមហ៊ុន Rio Tinto បានបង្កើនផែនការចំណាយមូលធនរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ ពី៧,៥ពាន់លានដុល្លារអាមេរិក ដល់៨ពាន់លានដុល្លារអាមេរិក ហើយនិយាយថា ខ្លួនរំពឹងថានឹងចំណាយ៩ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣ និង១០ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤។

លោក Jakob Stausholm បានគូសបញ្ជាក់ថា ទន្ទឹមនេះក្រុមហ៊ុនរបស់លោកកំពុងចាត់វិធានការមួយចំនួនទៀត ដើម្បីជួយអតិថិជនកាត់បន្ថយការ បំភាយឧស្ម័នរបស់ពួកគេផងដែរ៕ The Edge Markets៕

LEAVE A REPLY

Please enter your comment!
Please enter your name here