តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗទាំង៥នៅកម្ពុជាណាខ្លះកំពុងទាក់ទាញជាងគេនៅកម្ពុជា?

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានបន្តរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីកម្ពុជាបានបញ្ចប់សង្គ្រាមពេញលេញមក ដោយកាលពីដំបូងឡើយមីក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនគឺជាការវិនិយោគដោយវិនិយោគិនក្នុងស្រុកតែក្រោយមកក៏មានវិនិយោគិនបរទេសចាប់ផ្ដើមបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជាផងដែរ។

ថ្ងៃនេះយើងនឹងលើកយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំៗ ទាំង៥ដែលមានប្រតិបត្តិការនៅកម្ពុជាកំពុងមានសកម្មភាព បម្រើសេវាយ៉ាងមមាញឹកជូនអតិថិជនរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១.មីក្រូហិរញ្ញវត្ថុប្រាសាក់
គិតត្រឹមចុងឆ្នាំ២០២០ មានទ្រព្យសកម្ម៣,៦១ពាន់លានដុល្លារអាមេរិក ឥណទាន៣,០៣ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើ២,០៦ពាន់លានដុល្លារអាមេរិក។

២.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត
គិតត្រឹមដំណាច់ខែកញ្ញា២០២១ មានទ្រព្យសកម្មសរុប ១,៤២ពាន់លានដុល្លារអាមេរិក ឥណទានមាន១,២៤ពាន់លានដុល្លារអាមេរិក និងប្រាក់បញ្ញើ៦៩៣លានដុល្លារអាមេរិក។

៣.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអេអឹមខេ
គិតត្រឹមដំណាច់ឆ្នាំ២០២០ មានផលបត្រឥណទានសរុបជាង៣៦៦លានដុល្លារអាមេរិក ប្រាក់បញ្ញើសរុប២០៩លានដុល្លារអាមេរិក។

៤. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី
គិតត្រឹមដំណាច់ឆ្នាំ២០២០ មានទ្រព្យសកម្មសរុប១,០៩ពាន់លានដុល្លារអាមេរិក ឥណទាន សរុបប្រមាណ៩០០លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប១៨៣លានដុល្លារអាមេរិក។

៥.គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance
គិតត្រឹមដំណាច់ឆ្នាំ២០២០ មានទ្រព្យសកម្មសរុប៧៧៤លានដុល្លារអាមេរិក ផលបត្រឥណទាន មានចំនួន៦២៣លានដុល្លារអាមេរិក និងប្រាក់បញ្ញើសរុប១២៥លានដុល្លារអាមេរិក។

បើតាមថ្នាក់ដឹកនាំជាន់ខ្ពស់ធនានាគារជាតិនៃកម្ពុជាឱ្យដឹងថា ក្នុងស្ថានភាពដែលកម្ពុជារងផលប៉ះពាល់ពីវិបត្តិសុខភាពពិភពលោកក៏ដោយ វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តការរីកចម្រើនដែលឆ្លុះបញ្ចាំង តាមរយៈជំនឿទុកចិត្តរបស់សាធារណជន និងការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពីប្រជាជនកម្ពុជា នៅតាមជនបទនៅតែបន្តកើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here