ដោយគង់ ម៉ាលីន
ភ្នំពេញៈ ការវិនិយោគលើភាគហ៊ុនមានភាពងាយស្រួល និងអាចទទួលបានប្រាក់ចំណេញច្រើនជាងគេ លើរយៈពេលវែង។ ប៉ុន្តែការវិនិយោគភាគហ៊ុន ក៏មិនខុសពីការវិនិយោគដទៃនោះទេ គឺតែងទាមទារឱ្យមានចំណេះដឹងមួយចំនួន ដើម្បីអាចទាញប្រយោជន៍ពីទីផ្សារនេះ។
ចំណេះដឺងជាអប្បបរមាសំដៅដល់ការយល់ដឹងមួយចំនួនដូចជា៖
ផ្នែកទី១
១) រចនាសម្ព័ន្ធ និងដំណើរការទីផ្សារមូលបត្រនៅកម្ពុជា សំដៅដល់តួអង្គនានានៅក្នុងវិស័យមូលបត្រ ដែលមានតួនាទីខុសៗគ្នា និងមានទំនាក់ទំនងជាមួយគ្នា។ តួអង្គសំខាន់ៗមួយចំនួនមានដូចខាង។
គណៈកម្មការមូលបត្រកម្ពុជា(គ.ម.ក.)៖ ស្ថាប័នរដ្ឋ ដែលមានតួនាទីចំបងគ្រប់គ្រងវិស័យមូលបត្រទាំងមូល។
– ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.) ជាក្រុមហ៊ុនចំរុះរដ្ឋ ដែលមានតួនាទីផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន សេវាជួញដូរមូលបត្រ ផាត់ទាត់ និងទូទាត់ ព្រមទាំងរក្សាទុកមូលបត្រ។
– ក្រុមហ៊ុនមូលបត្រៈ ក្រុមហ៊ុនដែលធ្វើអាជីវកម្មទាក់ទងនឹងមូលបត្រ ដូចជា ធានាទិញមូលបត្រ ជួញដូរមូលបត្រសម្រាប់គណនីផ្ទាល់ខ្លួន ជួញដូរមូលបត្រសម្រាប់គណនីអតិថិជននិងផ្តល់ប្រឹក្សាវិនិយោគមូលបត្រ។
– ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ៖ ធនាគារដែលទទួលស្គាល់ដោយគ.ម.ក.ក្នុងការផ្តល់សេវាទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។
– ក្រុមហ៊ុនបោះផ្សាយ/ចុះបញ្ជីៈ ក្រុមហ៊ុនដែលត្រូវការទុនបន្ថែម ហើយបោះផ្សាយនិងចុះបញ្ជីលក់ភាគហ៊ុនរបស់ខ្លួននៅផ.ម.ក.។
– វិនិយោគិនៈ វិនិយោគិនជារូបវ័ន្តឬជាក្រុមហ៊ុន ដែលទិញ/លក់ភាគហ៊ុននៅផ.ម.ក. តាមរយៈក្រុមហ៊ុនមូលបត្រ។
២) លក្ខណៈនៃផ្សារមូលបត្រកម្ពុជាៈ មានច្បាប់និងបទប្បញ្ញត្តិជាច្រើន ដែលបង្កើតឡើងសម្រាប់ការគ្រប់គ្រង និងដំណើរការនៃវិស័យមូលបត្រនៅកម្ពុជា។ វិនិយោគិនគួរចំណាយពេលស្វែងយល់តែបទប្បញ្ញតិ្តណា ដែលពាក់ព័ន្ធនឹងការវិនិយោគ ដូចជារបៀបដំណើរការទីផ្សារ ម៉ោងបើកនិងបិទផ្សារ លក្ខណៈនៃការជួញដូរ ទង្វើហាមឃាត់ក្នុងការជួញដូរ ។ល។
ដើម្បីទទួលបាននូវចំណេះដឹងទាំងនេះ វិនិយោគិនក៏អាចទៅពិគ្រោះជាមួយក្រុមហ៊ុនមូលបត្រណាមួយដែលខ្លួនជ្រើសរើសផងដែរ។
ផ្នែកទី២
៣).គោលការណ៍គ្រឹះមួយចំនួននៃសេដ្ឋកិច្ចនិងដំណើរការអាជីវកម្ម
៤).ស្គាល់ចរិតលក្ខណៈរបស់ទីផ្សារភាគហ៊ុន
៥). ស្គាល់ខ្លួនឯង៕