វិភាគលើមូលដ្ឋានបីនៃផ្សារហ៊ុនកម្ពុជាមុនសម្រេចចិត្តវិនិយោគ

ដោយៈ គង់ សូរិយា

ភ្នំពេញៈ មូលដ្ឋានចំណេះដឹងមានសារៈសំខាន់ណាស់ សំរាប់យកមកប្រើប្រាស់និងវិភាគ មុនសម្រេចចិត្តវិនិយោគលើផ្សារហ៊ុន។ តើអ្វីជាមូលដ្ឋានទាំងនោះ? សូមសិក្សាកត្តាបីខាងក្រោមនេះ។

វិភាគតាមកត្តាមូលដ្ឋាន
វិនិយោគិន គួរតែស្វែងយល់អំពីព័ត៌មានផ្សេងៗ ដែលមានសារៈប្រយោជន៍ដល់ការវិនិយោគលើវិស័យភាគហ៊ុន។ ព័ត៌មានទាំងនោះរួមមាន ព័ត៌មានសេដ្ឋកិច្ច របាយការណ៍ហិរញ្ញវត្ថុនៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ការប្រតិបត្តិនិងស្ថានភាព នៃក្រុមហ៊ុនចុះបញ្ជីនិមួយៗ ទិន្នន័យទីផ្សារ ការវិភាគរបស់អ្នកជំនាញ និងកត្តាផ្សេងៗដទៃទៀតដែលមានសារៈសំខាន់សម្រាប់ការជួញដូរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិភាគបែបច្ចេកទេស
វិនិយោគិនគួរតែផ្ដោតលើទិន្នន័យចាស់ៗ រួមមានបម្រែបម្រួលប្រចាំថ្ងៃនៃតម្លៃរបស់ភាគហ៊ុន ក្រាហ្វនៃបម្រែបម្រួលតម្លៃរបស់ក្រុមហ៊ុន ក៏ដូចជទីផ្សារ ដែលទាំងអស់នេះ វិនិយោគិនអាចរកមើលបាន នៅលើវេបសាយរបស់ក្រុមហ៊ុន បោះផ្សាយលក់មូលបត្រ ឬនៅលើវេបសាយរបស់ ផ.ម.ក.។

ការមើលរបាយការណ៍ប្រចាំឆ្នាំ
ការមើលរបាយការណ៍ហិរញ្ញវត្ថុ ក៏អាចចាត់ទុកជាកត្តាសំខាន់មួយ ដែលវាស្ថិតនៅក្នុងការវិភាគតាមបែបមូលដ្ឋាន​ វាអាចអោយយើងដឹងអំពីគម្រោងជំនួញ និងយុទ្ធសាស្រ្តអាជីវកម្មរបស់ក្រុមហ៊ុន រួមមាន របាយការណ៍ហិរញ្ញវត្ថុជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here