ចំណេះដឹងផ្សារហ៊ុន! តើទីផ្សារគោលនិងផ្សារកំណើនមានភាពខុសគ្នាដូចម្ដេច?

ដោយៈ សាវុធ

ភ្នំពេញៈ ទីផ្សារគោល (Main Board) ជាកន្លែងដែល ក្រុមហ៊ុនធំៗមានឈ្មោះល្បី និងមានលំនឹងល្អបោះផ្សាយភាគហ៊ុនលក់ ហើយក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោលមានការទាមទារលក្ខខណ្ឌច្រើនក្នុងការចុះបញ្ជី។

ក្រុមហ៊ុនដែលនៅក្នុងផ្សារគោល ភាគច្រើនជាក្រុមហ៊ុនដែលល្អ មានឈ្មោះបោះសំឡេងរួចទៅហើយ។ ភាគហ៊ុនដែរបោះផ្សាយលក់ ក៏មានតម្លៃខ្ពស់ទៅតាមក្រុមហ៊ុនដែរបានចុះបញ្ជីផងដែរ។

ចំពោះក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោល ប្រាក់ចំណេញរបស់ក្រុមហ៊ុនមិនសូវជាច្រើននោះទេ ប៉ុន្ដែលំនឹងនៃអាជីវកម្មរបស់ពួកគេមានស្ថេរភាពល្អ និងមានហានិភ័យតិចតួចតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់វិនិយោគិន ដែលចង់វិនិយោគទៅលើភាគហ៊ុនក្នុងរយៈពេលវែង គួរតែជ្រើសរើសទីផ្សារគោលសម្រាប់ធ្វើការវិនិយោគេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក ទីផ្សារកំណើន (Growth Board) ជាកន្លែងសម្រាប់ឱ្យអាជីវកម្មធុនតូច-ធុនមធ្យមចុះបញ្ជី លក្ខខណ្ឌក្នុងការចុះបញ្ជីមានតិចជាងទីផ្សារគោល។

ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីកំណើន ភាគច្រើនជាក្រុមហ៊ុនតូចៗ និងមានលំនឹងក្រុមហ៊ុនមធ្យម ប៉ុន្ដែទទួលបានប្រាក់ចំនេញច្រើន ទន្ទឹមនឹងនោះក៏មានហានិភ័យខ្ពស់ដែរ។ សម្រាប់ភាគលាភដែលក្រុមហ៊ុនបង់ទៅឱ្យវិនិយោគិន ក៏ច្រើនទៅតាមនឹងដែរ។ ចំពោះវិនិយោគិន ដែលចង់ទទួលបានភាគលាភច្រើន អាចចូលទៅទីផ្សារកំណើនបានសម្រាប់ធ្វើការវិនិយោគ៕

LEAVE A REPLY

Please enter your comment!
Please enter your name here