ក្រុមហ៊ុនលំដាប់យក្សអាមេរិកគ្រោងបោះទុន៣៥ពាន់លានដុល្លារដើម្បីចាប់យក ចំណែកទីផ្សាររថយន្តអគ្គិសនី

ដោយៈសាវុធ

ភ្នំពេញៈ ក្រុមហ៊ុនGeneral Motors (GM) នឹងបង្កើនការចំណាយទុន៣៥ពាន់លានដុល្លារ លើការផលិតរថយន្តអគ្គិសនីនិងស្វ័យប្រវត្តិដល់ឆ្នាំ២០២៥ ដែលការចំណាយនេះ កើនឡើង៣០%លើសការព្យាករណ៍ថ្មីៗរបស់ខ្លួន ខណៈក្រុមហ៊ុនកំពុងព្យាយាមនាំមុខគេក្នុងការផលិតរថយន្តអគ្គិសនី។ នេះបើយោងតាមការចេញរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។

ប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តលេខ១របស់សហរដ្ឋអាមេរិកនេះ នឹងចំណាយប្រាក់នៃកញ្ចប់ទុនខាងលើ សាងសង់រោងចក្រអាគុយបន្ថែមចំនួន២ នៅសហរដ្ឋអាមេរិក និងចំណាយទុនចំនួនទៀត ក្នុងការវិនិយោគលើការផលិតរថយន្តអគ្គិសនី(EV)។ កាលពីខែវិច្ឆិកា ឆ្នាំមុន ក្រុមហ៊ុនGMបានដាក់ផែនការចំណាយរបស់ខ្លួន ពី២០ពាន់លានដុល្លារអាមេរិក ដែលជាតួលេខមួយដែលត្រូវបានប្រកាសកាលពីខែមីនាមុន ពេលជំងឺកូវីដ១៩ បង្កផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្ត។

ក្រុមហ៊ុននេះ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ចំពោះការបង្កើនទុនវិនិយោគក្នុងគម្រោងផលិតរថយន្តអគ្គិសនី និងស្វយប្រវត្តិនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្រកាសពីការបង្កើនការចំណាយរបស់ក្រុមហ៊ុនGM ធ្វើឡើងមិនដល់មួយខែផង បន្ទាប់ពីគូប្រជែង Ford Motor Co (F.N) បានបង្កើនការចំណាយទុនជាង៣០ពាន់លានដុល្លារ លើការផលិតរថយន្តប្រភេទដូចគ្នានៅឆ្នាំ២០៣០។

ការត្រៀមទុនសរុប៦៥ពាន់លានដុល្លារ របស់ក្រុមហ៊ុនផលិតរថយន្តធំជាងគេទាំងពីរនៅអាមេរិក ក៏ដូចជា ការបង្កើនចំណាយដោយក្រុមហ៊ុន Tesla Inc (TSLA.O) និងក្រុមហ៊ុន Lucid និង Rivian បានបង្កើតប្រកួតប្រជែង និងផលលំបាកដល់ក្រុមហ៊ុន Lordstown Motors Corp (RIDE) ក្នុងប្រមូលទុនបន្ថែម។

ប្រភពដដែលបានបន្តថា លើសពីនេះទៀតលោកស្រី Mary Barra នាយកប្រតិបត្តិក្រុមហ៊ុន GM គ្រោងនឹងជួបនៅថ្ងៃពុធ ជាមួយអ្នកនាំពាកយសេតមានអាមេរិក Nancy Pelosi និងអ្នកប្រជាធិបតេយ្យសំខាន់ៗដទៃទៀត ដើម្បីពិភាក្សាអំពីរថយន្តអគ្គិសនី និងការបំភាយយានយន្ត។

លោកស្រីBarra ក៏នឹងជួបតំណាងសហរដ្ឋអាមេរិកលោក Richard Neal ប្រធានគណៈកម្មាធិការគោលនយោបាយពន្ធដារ លោក Frank Pallone ដែលជាប្រធានគណៈកម្មាធិការថាមពល និងពាណិជ្ជកម្ម និងអ្នកតំណាងបក្សប្រជាធិបតេយ្យសំខាន់ពីររូបទៀត រួមមានលោក Dan Kildee និងលោក Debbie Dingell៕

LEAVE A REPLY

Please enter your comment!
Please enter your name here