ចំណេះដឹង! តើ​គួរ​ដឹង យល់ និង​ចេះ​អ្វីខ្លះ​មុននឹង​ចូល​វិនិយោគ​នៅ​ផ្សារ​ហ៊ុន?

ដោយ វុត្ថា

ភ្នំពេញៈ មានការ​ទទួលស្គាល់​ជាទូទៅ​នៅលើ​ពិភពលោក​ថា ការវិនិយោគ​លើ​ភាគហ៊ុន​មាន​ភាពងាយស្រួល និង​អាច​ទទួលបាន​ប្រាក់ចំណេញ​ច្រើនជាងគេ លើ​រយៈពេល​វែង។

ប៉ុន្តែ​ការវិនិយោគ​ភាគហ៊ុន ក៏​មិន​ខុសពី​ការវិនិយោគ​ដទៃ​ដែរ គឺ​តែង​ទាមទារ​ឱ្យមាន​ចំណេះដឹង​មួយចំនួន​ជា​អប្បបរមា ដើម្បី​អាច​ទាញ​ប្រយោជន៍​ពី​ទីផ្សារ​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណេះ​ដឺ​ង​ជា​អប្បបរមា​សំដៅ​ដល់​ការយល់ដឹង​មួយចំនួន​ដូចជា៖

ផ្នែក​ទី១៖ ១) រចនាសម្ព័ន្ធ​និង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​នៅ​កម្ពុជាៈ សំដៅ​ដល់​តួអង្គ​នានា​នៅក្នុង​វិស័យ​មូល​ប​ត្រ ដែលមាន​តួនាទីខុសៗគ្នា និង​មាន​ទំនាក់ទំនង​ជាមួយគ្នា។ តួអង្គសំខាន់ៗមួយចំនួន​មាន​ដូចខាងក្រោម។

– គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា(គ.ម.ក.)៖ ស្ថាប័នរដ្ឋ​ដែលមាន​តួនាទី​ចំបង​គ្រប់គ្រង​វិស័យ​មូល​ប​ត្រ​ទាំងមូល។

– ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា(ផ.ម.ក.)៖ ក្រុមហ៊ុនចំរុះ​រដ្ឋ​ដែលមាន​តួនាទី​ផ្តល់​សេវា​ចុះបញ្ជី​ក្រុមហ៊ុន សេវា​ជួញដូរ​មូល​ប​ត្រ ផាត់ទាត់​និង​ទូទាត់ ព្រមទាំង​រក្សាទុក​មូល​ប​ត្រ។

– ក្រុមហ៊ុន​មូល​ប​ត្រ៖ ក្រុមហ៊ុន​ដែល​ធ្វើ​អាជីវកម្ម ទាក់ទង​នឹង​មូល​ប​ត្រ​ដូចជា ធានា​ទិញ​មូល​ប​ត្រ ជួញដូរ​មូល​ប​ត្រ​សម្រាប់​គណនី​ផ្ទាល់ខ្លួន ជួញដូរ​មូល​ប​ត្រ​សម្រាប់​គណនី​អតិថិជន និង​ផ្តល់​ប្រឹក្សា​វិនិយោគ​មូល​ប​ត្រ។

– ភ្នាក់ងារ​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ៖ ធនាគារ​ដែល​ទទួលស្គាល់​ដោ​យគ.ម.ក. ក្នុង​ការផ្តល់សេវា​ទូទាត់​សាច់ប្រាក់​ពាក់ព័ន្ធ​នឹង​មូល​ប​ត្រ។

– ក្រុមហ៊ុន​បោះផ្សាយ/ចុះបញ្ជី៖ ក្រុមហ៊ុន​ដែល​ត្រូវការ​ទុន​បន្ថែម ហើយ​បោះផ្សាយ​និង​ចុះបញ្ជី​លក់​ភាគហ៊ុន​របស់ខ្លួន​នៅ​ផ.ម.ក.។

– វិនិយោគិន៖ វិនិយោគិន​ជា​រូបវ័ន្ត​ឬ​ជា​ក្រុមហ៊ុន ដែល​ទិញ/លក់​ភាគហ៊ុន​នៅ​ផ.ម.ក. តាមរយៈ​ក្រុមហ៊ុន​មូល​ប​ត្រ។

២). លក្ខណៈ​នៃ​ផ្សា​រមូល​ប​ត្រ​កម្ពុជា៖ មានច្បាប់​និង​បទ​ប្បញ្ញត្តិ​ជាច្រើន​ដែល​បង្កើតឡើង​សម្រាប់​ការគ្រប់គ្រង និង​ដំណើរការ​នៃ​វិស័យ​មូល​ប​ត្រ​នៅ​កម្ពុជា។ វិនិយោគិន​គួរ​ចំណាយពេល​ស្វែងយល់ តែ​បទ​ប្ប​ញ្ញ​តិ្ត​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ដូចជា របៀប​ដំណើរការ​ទីផ្សារ ម៉ោង​បើក​និង​បិទ​ផ្សារ លក្ខណៈ​នៃ​ការជួញដូរ ទង្វើ​ហាមឃាត់​ក្នុងការ​ជួញដូរ ។ល។ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​ទាំងនេះ វិនិយោគិន​ក៏​អាច​ទៅ​ពិគ្រោះ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ​ណាមួយ​ដែល​ខ្លួន​ជ្រើសរើស​ផងដែរ។

ផ្នែក​ទី២៖

៣). គោលការណ៍​គ្រឹះ​មួយចំនួន​នៃ​សេដ្ឋកិច្ច​និង​ដំណើរការ​អាជីវកម្ម

៤). ស្គាល់​ចរិតលក្ខណៈ​របស់​ទីផ្សារ​ភាគហ៊ុន

៥). ស្គាល់​ខ្លួនឯង៕

LEAVE A REPLY

Please enter your comment!
Please enter your name here