រោងចក្រជាង២០០បានបន្តបិទទ្វារ ដោយសារបញ្ហាការនាំចេញនិងបញ្ហាជំងឺកូវីដ

ដោយៈគង់ សូរិយា

ភ្នំពេញៈ
រោងចក្រ សហគ្រាសកាត់ដេរចំនួន២០៣បានបិទទ្វារ ដោយសារឥទ្ធិពលនៃជំងឺកូវីដ និងកង្វះការបញ្ជាទិញនៅក្នុងឧស្សាហកម្មនេះ។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត និងនាវនុវត្តន៍ លោកហេង សុខ

គង់បានមានប្រសាសន័ឲ្យដឹងនាព្រឹកថ្ងៃទី២៦ ឧសភានេះថា ដោយសារតែការរាតត្បាតក្នុងសហគមន៍ ពិសេសការរាតត្បាតចូលរោងចក្រ ដែលជាហេតុធ្វើឱ្យមានការពិបាក ក្នុងការដំណើរការងារ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់។ ដោយឡែកសម្រាប់ផលិតផលដែលកម្ពុជាត្រូវនាំចេញទៅក្រៅក៏មានបញ្ហាដែរ ដោយសារតែបណ្ដាប្រទេសផ្សេងៗ ដែលបញ្ជារទិញក៏ជួបប្រទះ នឹងបញ្ហាកូវីដដូចជាការបិទខ្ទប់ ដែលជាហេតុធ្វើឱ្យការបញ្ជារទិញមានការធ្លាក់ចុះ ឬក៏ប្រទេសខ្លះទៀត ផ្អាកការបញ្ជារទិញតែម្ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានអះអាងថា “ការផ្អាកការបញ្ជាទិញនេះ គឺជាបញ្ហាប្រឈមដល់បណ្ដាររោងចក្រមួយចំនួនដូចជាភ្ជួរការងារដល់បុគ្គលិក ឬផ្អាកចរន្តការផលិតតែម្ដង”។លោកបន្តថា  “យ៉ាងណាក៏ដោយ ក៏នៅមានបណ្ដាររោងចក្រ និងសិប្បកម្មមួយចំនួនទើបតែបង្កើតថ្មី ដោយតម្រូវទៅតាមបរិបទជាក់ស្ដែង នៃតម្រូវការផលិតកម្មនៅក្នុងស្រុក និងតម្រូវការនៃការបញ្ជារទិញពីក្រៅប្រទេសផងដែរ”។

ទាក់ទងនឹងបញ្ហានេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅឆ្នាំ២០២០ មានរោងចក្រចំនួន១០១រោងចក្រដែលបានបិទទ្វារ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងឆ្នាំដដែ លក៏មានរោងចក្រកើតថ្មីចំនួន២៣៥រោងចក្រផងដែរ។ ដោយឡែក គិតមកត្រឹមខែពាក់កណ្ដាលខែ ឧសភា ឆ្នាំ២០២១នេះ កម្ពុជាមានរោងចក្រចំនួន១០២ទៀត ដែលបានបិទទ្វារ ក្នុងនោះមាន២៧រោងចក្រដែលមានការប៉ះពាល់ផ្ទាល់ ដោយសារបញ្ហាកូវីដ១៩ និងរោងចក្រ៧៥ទៀតក្ស័យធុន ដោយសារតែមិនមានការបញ្ជាទិញ ឬផ្អាកការបញ្ជារទិញរយៈពេលយូរ។

លោកហេង សុគង់ ភាគច្រើនរោងចក្រដែលបានបិទទ្វារ គឺជារោងចក្រដែលបម្រើខ្សែរចង្វាក់ផលិតកម្មកាត់ដេរស្បែកជើង សម្លៀកបំពាក់ និងកាបូប ដោយសារតែផលិត​ផលទាំងអស់នោះ កម្ពុជាផលិតដើម្បីនាំចេញទៅក្រៅប្រទេស ហើយប្រទេសដែលបានបញ្ជារទិញគឺភាគច្រើនបានបិទខ្ទប់ ហើយប្រទេសខ្លះទៀតក៏កាត់បន្ថយការបញ្ជារទិញ ឬឈប់បញ្ជារទិញតែម្ដង ដូច្នេះរោងចក្រដែលផលិតទំនិញត្រូវផ្អាក ខ្សែចង្វាក់ផលិតកម្មបណ្ដោះអាសន្នរហូតមានការបញ្ជារទិញជាថ្មី៕

LEAVE A REPLY

Please enter your comment!
Please enter your name here