Doctor Vថ្នាំដុសធ្មេញជួយបំបាត់ភាពស្រៀវធ្មេញដែលប្រើបានចាប់ពីកុមារអាយុ៦ឆ្នាំឡើង

ដោយៈគង់ សូរិយា
ភ្នំពេញៈ សុខភាពមាត់ ធ្មេញមានសារៈសំខាន់ណាស់ ហេតុនេះការជ្រើសរើសផលិត​ផលមានគុណភាព ពិតជារឿងមួយចាំបាច់ ដើម្បីសុខភាពមាត់ ធ្មេញរបស់ខ្លួនមានភាពល្អប្រសើរទាំងក្លិនដង្ហើម និងក្លិនមាត់។

ជាមួយនឹងDoctor V ជាផលិតផលដែលផលិតនៅប្រទេសថៃ និងទទួលស្គាល់ដោយក្រសួងសុខាភិបាលកម្ពុជា ពិសេសទទួលស្គាល់ដោយស្ថាប័នវាយតម្លៃISOផងដែរ

លោកជំទាវពៅ ម៉ាដាលីន អគ្គនាយិកាក្រុមហ៊ុន MDLS Import Export Co,Ltd ជាក្រុមហ៊ុននាំចូល ថ្នាំដុសធ្មេញ Doctor V ផ្ដាច់មុខនិងនាំចូលគ្រឿងសំអាងពីកូរ៉េ ថៃ ជប៉ុន អាមេរិក និងមានសំភារៈប្រើប្រាស់ ក្នុងផ្ទះ និងផ្ទះបាយផ្សេងៗបានមានប្រសាសន៍ឲ្យដឹងថា ផលិតផលនេះ អាចប្រើប្រាស់បានសំរាប់កុមារចាប់ពីអាយុ៦ឆ្នាំឡើង ដោយមានសារធាតុផ្លអារ៉ៃ(សារធាតុអំបិល)ដែលមានអត្ថប្រយោជន៍សំរាប់អ្នកមានបញ្ហាស្រៀវធ្មេញជាពិសេស”។លោកជំទាវបន្តថា “ផលិតផលនេះក៏ជួយអ្នកដែលនិយមញាំកាហ្វេ និងអ្នកជក់បារី ដែលមានស្នឹមជាប់ធ្មេញ អាចលាងជម្រះបានផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តទៀតថា បច្ចុប្បន្នផលិតផលនេះ មាននៅតាមហាងលក់ផលិត​ផលមួយចំនួនដូចជា Baby outlet នៅតាមបណ្តាទីផ្សារថ្មី ផ្សារអូរឡាំពិក តែមិនទាន់មាន​នៅតាមបណ្តាខេត្តនានានៅឡើយទេ ប៉ុន្តែមានលក់ពីអ្នកលក់តាមអនឡាញមួយចំនួនផងដែរ។ លោកជំទាវបន្តថា ផលិតផលនេះ មិនតម្រូវឲ្យដាក់ច្រើនលើច្រាសដុសធ្មេញនោះទេ គឺដាក់តិច ដោយមួយទីបអាចប្រើបានពីរនាក់ក្នុងរយៈពេលបីខែ និងមានតម្លៃត្រឹមជាង២ម៉ឺនរៀលប៉ុណ្ណោះ។

រោងចក្រផ​លិតDoctor V ជារោងចក្រធំមួយ ដែលមានការទទួលស្គាល់ពីស្ថាប័នវាយតម្លៃស្តង់ដាអន្តរជាតិISOត្រឹមត្រូវ។

លោកជំទាវពៅ ម៉ាដាលីនបានបន្តថា “សុខភាពមាត់ធ្មេញមានសារៈសំខាន់ណា​ស់ ហេតុនេះការគិតគូរពីសុខភាពមាត់ធ្មេញពិតជាសំខាន់ សម្រាប់ការដកដង្ហើម និងធ្វើ ឲ្យក្លិនមាត់មានភាពប្រហើរ”។ លោកជំទាវបន្តថា “តាមពិតខ្ញុំមិនមានបំណងយកផលិ​តផលនេះមកលក់ទេ តែស្វាមីខ្ញុំចេះតែស្រៀវធ្មេញ ទើបខ្ញុំយកផលិតផលនេះមកឲ្យគាត់ប្រើ ទីបំផុតគាត់លែងមានជំងឺស្រៀវធ្មេញ ចាប់តាំងពីប្រើប្រាស់ផលិតផលនេះមក រហូតដល់បច្ចុប្បន្ននេះ”។

លោកជំទាវបន្តថា “គោលការណ៍៍របស់ក្រុមហ៊ុន ផ្តោតលើគុណភាពផលិតផល និងសុខភាពអតិថិជនជាចម្បង ហេតុនេះទើបក្រុមហ៊ុនលក់ជាមួយតម្លៃ ដែលមិនមានការបញ្ចុះតម្លៃ ប៉ុន្តែយើងផ្តល់ជូនអតិថិជន ជាមួយនឹងគុណតម្លៃផលិតផលត្រលប់ទៅវិញ ជាមួយគុណភាពផលិតផល ដែលមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ និងជាផលិត​ផល ដែលប្រើប្រាស់មានប្រសិទ្ឋភាពខ្ពស់។

អតិថិជនចាប់អារម្មណ៍ ឬតំណាងចែកចាយចង់ទាក់ទងផលិតផលនេះ អាចទាក់​ទងតាមរយៈទូរស័ព្ទ017 84 3232 016 219 219៕

LEAVE A REPLY

Please enter your comment!
Please enter your name here